ភាពតានតឹងកំពុងកើនឡើងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមកាលពីខែមុននៅតំបន់កាស្មៀរ។ ភាគីទាំងពីរ បានឆ្លើយតបដោយបង្ហាញពីកម្លាំងយោធា។
កងទ័ពអាកាសឥណ្ឌា បានធ្វើសមយុទ្ធហោះហើរឆ្លងកាត់ និងចុះចតកាលពីថ្ងៃសុក្រ តាមបណ្តោយផ្លូវល្បឿនលឿនមួយកន្លែង។

ប្រទេសប៉ាគីស្ថាន ក៏បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយផងដែរ កាលពីថ្ងៃព្រហស្បតិ៍ដោយប្រើប្រាស់កងអង្គភាពកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង។ ឧត្តមសេនីយម្នាក់នៃនាយសេនាធិការកងទ័ពបាននិយាយថា «ឧបទ្ទវហេតុយោធាណាមួយធ្វើឡើងដោយប្រទេសឥណ្ឌា» នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់។
គួរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារទៅលើភ្ញៀវទេសចរមួយក្រុមនៅតំបន់ជេមូ(Jammu) និងកាស្មៀរ(Kashmir) គ្រប់គ្រងដោយប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស២៦នាក់ស្លាប់។
ប្រទេសទាំងពីរបានបដិសេធការជាប់ពាក់ព័ន្ធ ខណៈក្រុមអ្នកស៊ើបអង្កេតនិយាយថា ការផ្តោតសំខាន់គឺទៅលើថាតើប្រទេសឥណ្ឌាធ្វើការវាយប្រហារឆ្លងព្រំដែនលើប្រទេសប៉ាគីស្ថាន ឬយ៉ាងណា។
