ទោះ​ឈ្នះ​កម្ពុជា ៤-២ គ្រូបង្វឹក​ឥណ្ឌូនេស៊ី​ថា ​ប្រព័ន្ធ​ការពារ​ត្រូវ​កែប្រែ​

2021/12/10 10:44:18 am        112

បាល់ទាត់៖ ​ក្រុម​ឥណ្ឌូនេស៊ី​ទើប​ចាប់ផ្តើម​ប្រកួត​ដំបូង​របស់ខ្លួន​ នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន AFF Championship ជាមួយ​នឹង​​ជ័យជំនះ ៤-២ លើ​ក្រុម​គោព្រៃ​កម្ពុជា​។ ចាប់ផ្តើម​បានតែ ៤នាទី​ឥណ្ឌូនេស៊ី​បើក​ការនាំ​មុខមុន​ទៅហើយ​ដោយ Rachmat Irianto មុន​ពេលដែល​ប្រធាន​ក្រុម Evan Dimas បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​ទី១៧​។

​ឈានដល់​នាទី​ទី៣៣ Rachmat Irianto ដដែល​ក៏​រកបាន​គ្រាប់​ទី​២ របស់ខ្លួន​ដែលជា​គ្រាប់​បាល់​ចេញពី​បាល់​ជ្រុង​ម្តងទៀត មុន​ពេលដែល​កម្ពុ​ជាតា​ម​បាន ១​គ្រាប់​វិញ​ដោយ​បាល់​ជ្រុង​ដែរ​តែ​ត​បញ្ចូល​ទី​ដោយ​ខ្សែការពារ​ភ្នំពេញ​ក្រោម យើ សា​ហ្វី​ នៅ​នាទី​ទី៣៧​។ វគ្គ​ទី២ ឥណ្ឌូនេ​ស៊ី​ក៏បាន​បន្ថែម​ ១​គ្រាប់​ទៀត​នៅ​នាទី​ទី៥៤ ដោយ Ramai Rumakiek មុនពេល​ដែល​កីឡាករ​បម្រុង​ផ្លាស់ប្តូរ​ចូល ប្រាក់ មុន្នី​ឧ​ត្ត​ម ស៊ុត​បាល់​ហ្វ្រី​ឃី​ក​តាម​ពីក្រោយ ៤-២​។ ​លទ្ធផល​នេះ​បាន​រក្សា​ដល់​ចប់​ការប្រកួត​ធ្វើឱ្យ​ឥណ្ឌូនេស៊ី​រកបាន​ ៣ពិន្ទុ​ដំបូង​របស់ខ្លួន ខណៈ​កម្ពុជា​រង​​បរាជ័យ​ពីរ​ប្រកួត​ផ្ទួនៗ​។ ​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ឥណ្ឌូនេស៊ី​លោក Shin Tae-Yong បាន​និយាយថា ថ្វីបើ​ឈ្នះ​មែន​តែ​ការ​របូត​គ្រាប់​បាល់​ពីរ​គ្រាប់​នេះ លោក​បានឃើញ​ពី​បញ្ហា​នៅ​តំបន់​ការពារ​ដែល​ត្រូវ​កែប្រែ​ជា​ចំ​បាច់​។

ចំណែក​គ្រូបង្វឹក​កម្ពុជា​លោក Ryu Hiroshe បាន​និយាយថា ១១នាក់​ដំបូង​របស់​ក្រុម​លោក​រំពឹងថា​កីឡាករ​ក្មេងៗ​នឹងធ្វើ​បានល្អ តែ​បទពិសោធ​របស់​ពួកគេ​បានធ្វើឱ្យ​វគ្គ​ទី១ យើង​របូត​គ្រាប់​បាល់​ច្រើន លុះ​ចូល​វគ្គ​ទី២ កីឡាករ​ដែលមាន​បទ​ពិសោធ​មួយចំនួន​ត្រូវ​ផ្លាស់ប្តូរ​ចូល ​ទើប​យើងឃើញ​ពី​គុណភាព​របស់​ក្រុម ហើយ​វគ្គ​ទី២ ជាការ​ប្រកួត​ដ៏​ល្អ​មួយ​។ ​សូមបញ្ជាក់ថា​ ជ័យជំនះ​នេះ​ធ្វើឱ្យ​ឥណ្ឌូនេស៊ី​ឡើងឈរ​លេខ ២ មាន ៣ពិន្ទុ​ខណៈ​កម្ពុជា​ឈរ​លេខ ៤ មាន​ ០ពិន្ទុ​ក្រោយ​បរាជ័យ​ពីរ​ប្រកួត​ផ្ទួនៗ​។​ ​ប្រកួត​បន្ទាប់​កម្ពុជា​ត្រូវ​ជួប​ឡាវ​នៅ​ថ្ងៃទី១៥ ខែធ្នូ​នេះ​ ខណៈ​ឥណ្ឌូនេស៊ី​​ក៏​ជួប​ឡាវ​ដែរ​នៅ​ថ្ងៃទី១២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am