សន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា

2025/05/03 08:24:08 pm        474

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា, រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥។

ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគម SCGO, Prof. Chi-Long LEE, President of APAGE, Prof. Nate Richards, UTAH University សាសនាចក្រ, Prof. Chi-Chang CHANG, Representative of APAGE, Prof. ARANYA Yantapant, President of TSGE, Dr. Christroph CHONG, Expert of Uro-Gyne, Singapor និងភ្ញៀវជាតិ អន្តរជាតិ សមាជិក សមាជិកា លោក លោកស្រីសាស្ត្រាចារ្យជាវាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី។

ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សមាគមយើងបានរៀបចំ សន្និសីទប្រចាំ ឆ្នាំលើកទី២សមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា ដើម្បីពង្រីកចំណេះដឹងដល់គ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី គ្រូពេទ្យវះកាត់ទូទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាគ្រូពេទ្យកម្ពុជាយើងទាំងអស់ និងដើម្បីលើកកំពស់សុខមាលភាព ប្រជាជនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់គ្រូពេទ្យកម្ពុជាយើង។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ ផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៏រវាងគ្នានិងគ្នា ទៅលើប្រធានបទសំខាន់ៗជាច្រើន។ ក៏សូមថ្លែង អំណរគុណដល់ UTAH, USA និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីភិច APAGE ដែលបានសហការគ្នា រៀបចំសន្និសីទដ៏មានអត្ថប្រយោជន៍នេះឡើង។

ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគម SCGO បានពន្យល់បន្ថែមពីសារសំខាន់នៃការវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុប គឺជាជំនាញសល្យសាស្រ្តមួយ និងជាយុគសម័យថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងឲ្យក្លាយទៅជាស្តង់ដាមួយដ៏ល្អប្រសើរ។

នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា សន្និសីទថ្ងៃនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់ នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅ តាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យកាល់ម៉ែតបាន និងកំពុងតែធ្វើពេលនេះ។ 

ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមែនត្រឹមតែដើម្បីសុខភាពតែមួយមុខប៉ុណ្ណោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមានផាសុខភាព ឲ្យស្អាត ព្រោះដល់ដំណាក់កាលដែលយើងត្រូវអភិវឌ្ឍន៍ និងត្រូវមានសោភ័ណភាពថែមទៀត។ ក្នុងនោះឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន០២ឃ្លា តែងតែលើកឡើងថា គឺសុំឲ្យយើងទាំងអស់គ្នា អនុវត្តន៍នោះ គឺត្រូវតែធ្វើឲ្យបានសម្រេច ត្រូវតែធ្វើឲ្យបានល្អ។ ហើយប្រសិនបើយើងធ្វើបាន គឺយើងនឹងទទួលបានជោគជ័យនៅក្នុងវិជ្ជាជីវៈសុខាភិបាល៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm