មន្ត្រីនគរបាល បាននិយាយនៅថ្ងៃសៅរ៍នេះថាយ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ និង ៥៥នាក់ បានរងរបួស នៅក្នុងការរត់ជាន់គ្នា នៅប្រាសាទឥណ្ឌាមួយ ក្នុងរដ្ឋឆ្នេរសមុទ្រ Goa ភាគខាងលិច ជាទីកន្លែងដែលអ្នកគោរពសាសនាហិណ្ឌូ រាប់រយនាក់ បានប្រមូលផ្តុំគ្នា។

ការរត់ជាន់គ្នា បានកើតឡើង កាលពីយប់ថ្ងៃសុក្រ ក្នុងអំឡុងពេលពិធីបុណ្យ Shri Lairai Zatra ប្រចាំឆ្នាំនៅក្នុងភូមិ Shirgao ដែលពេញនិយមបំផុតសម្រាប់ព្រឹត្តិការណ៍នានារបស់ខ្លួន រួមទាំងការដើរជាន់ភ្លើងផងដែរ។
លោក V.S. Chadonkar មន្ត្រីមន្ត្រីនៅរដ្ឋធានី Panjimនៃរដ្ឋ Goa បាននិយាយថា៖«អ្នកគោរពបូជា កំពុងប្រារព្ធពិធីសាសនាមួយ ហើយភាពច្របូកច្របល់ ដែលបានកើតក្នុងអំឡុងពេលធ្វើពិធីនោះ បានបង្កឲ្យមានការរត់ជាន់គ្នា»។
លោកបានអះអាងថា៖ «មនុស្ស ៦នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ៨នាក់ បានរងរបួសធ្ងន់ធ្ងរ»។
ការរត់ជាន់គ្នាក្នុងអំឡុងពេលការជួបជុំសាសនាហិណ្ឌូដ៏ធំ ត្រូវបានរាយការណ៍ជាធម្មតា នៅក្នុងប្រទេសឥណ្ឌា ខណៈដែលហ្វូងមនុស្សប្រមូលផ្តុំគ្នា នៅកន្លែងតឹងតែងជារឿយៗ មិនយកចិត្តទុកដាក់នឹងនីតិវិធីសុវត្ថិភាព។
