Safawi Rasid ស៊ុត​ ៣​គ្រាប់​ម្នាក់ឯង​ឱ្យ​ម៉ាឡេស៊ី​យកឈ្នះ​ឡាវ ៤-០

2021/12/10 05:54:44 pm        209

​បាល់ទាត់៖ ​អតីត​ក្រុម​ជើងឯក​អាស៊ាន AFF Championship ឆ្នាំ២០១០ ម៉ាឡេស៊ី​បន្ត​រកបាន​ជ័យជំនះ​ ២​ប្រកួត​ផ្ទួនៗ​ក្រោយ​យកឈ្នះ​ឡាវ ៤-០ ដោយ​គ្រាប់​បាល់​ ៣​គ្រាប់​ម្នាក់ឯង​របស់ Safawi Rasid​។ ​​ខ្សែប្រយុទ្ធ​វ័យ ២៤ឆ្នាំ​របស់​ក្លិប​ Joho Darul Ta’zim រូបនេះ​រក​បាន​​គ្រាប់​ដំបូង​របស់ខ្លួន​នៅ​នាទី​ទី៧ និង​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី៣៤​។

​​វគ្គ​ទី២ Sharul Saad រកបាន​គ្រាប់​នាំមុខ ៣-០ ឱ្យ​ម៉ាឡេស៊ី​ខណៈ Safawi Rasid រកបាន​គ្រាប់​ទី​៣ ​របស់ខ្លួន​ក្នុងការប្រកួត​នៅ​នាទី​ទី៨០ និង​ជា​គ្រាប់​ទី៤ ក្នុង​ព្រឹត្តិការណ៍​បន្ទាប់ពី​រកបាន​មួយ​គ្រាប់​ដែរ​ពេល​ជួប​កម្ពុជា​។ ​​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ម៉ាឡេស៊ី​លោក Tan Cheng-Hoe និយាយថា នេះ​ជាការ​ប្រកួត​ដ៏​ល្អ​មួយ​សំរាប់​ក្រុមតាមរយៈ​ការសហការ​គ្នា​យ៉ាង​ល្អ ឆ្លើយតប​នឹង​ ៣ពិន្ទុ​ដែល​ពួកយើង​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធានា​កៅអី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ចំណែក​គ្រូបង្វឹក​ឡាវ​លោក V.Selvaraj និយាយថា ភាគច្រើន​នៃ​កីឡាករ​ក្នុងក្រុម​សុទ្ធតែ​ក្មេង​ខ្ទង់ ១៨, ១៩ឆ្នាំ​ហើយ​ខ្លះទៀត ២០ និង ២៣ឆ្នាំ​ជាដើម ដូច្នេះ​គុណភាព​នៃ​ការលេង​យើង​អាច​មើល​ពី​ភាពខុសគ្នា​ឆ្ងាយ​រវាង​ក្រុម​ទាំងពីរ​យ៉ាងណាក្តី ថ្វីបើ​ចាញ់​ប្រកួត​នេះ​លោក​នៅតែ​សរសើរ​កូនក្រុម​ដែល​ប្រឹងប្រែង​អស់ពី​លទ្ធភាព​។ ​​ជ័យជំនះ​នេះ​បានធ្វើឱ្យ​ម៉ាឡេស៊ី​ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ពេញ​ពី​ការប្រកួត ២លើក​ ខណៈ​ឡាវ​ក្រោម​គេ​មាន ០ពិន្ទុ​របូត​គ្រាប់​បាល់​សរុប ៦គ្រាប់​។ ​ប្រកួត​បន្ទាប់​ម៉ាឡេស៊ី​ត្រូវ​ជួប​វៀតណាម​នៅ​ថ្ងៃទី១២ ខណៈ​ឡាវ​ជួប​កម្ពុជា​នៅ​ថ្ងៃទី១៥៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm