យោងតាមលទ្ធផលពីគណៈកម្មាធិការបោះឆ្នោត បានឲ្យដឹងថា គណបក្សសកម្មភាពប្រជាជន(PAP)របស់សិង្ហបុរី បានឈ្នះឆ្នោតលើកទី ១៤ជាប់ៗគ្នារបស់ខ្លួនកាលពីថ្ងៃសៅរ៍ ជាមួយ ៨៧អាសនៈ ក្នុងចំណោម ៩៧អាសនៈនៅសភា ដើម្បីបន្តកាន់អំណាចរយៈពេល ៦ទសវត្សរ៍លើប្រទេសមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ីមួយនេះ ។

ការបោះឆ្នោតនេះ គឺជានិន្នាការមួយនៃប្រជាប្រិយភាពរបស់គណបក្ស PAP ដែលបានកាន់អំណាចចាប់តាំងពីមុនឯករាជ្យឆ្នាំ ១៩៦៥របស់សិង្ហបុរីមកម្ល៉េះ ។
ចំណាប់អារម្មណ៍ផ្តោតសំខាន់លើថាតើ ក្រុមប្រឆាំងអាចប្រកួតប្រជែកការក្តោបក្តាប់អំណាចយ៉ាងណែនរបស់គណបក្ស PAP បានដែរឬទេ ហើយនិងបន្តដំណើរទៅមុខបានទៀតដែរឬទេ ក្រោយទទួលបានសំឡេងតិច តែពុំធ្លាប់ដែលមាននៅការបោះឆ្នោតចុងក្រោយ ។
ទោះបីជាគណបក្ស PAP តែងតែឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាមួយអាសនៈប្រហែល ៩០ភាគរយក៏ដោយ ការចែករំលែកសន្លឹកឆ្នោតប្រជាពលរដ្ឋរបស់ពួកគេ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាវិធានការនៃកម្លាំងអាណត្តិរបស់ពួកគេ ក្នុងនោះលោកនាយករដ្ឋមន្រ្តីថ្មី Lawrence Wong ចង់ធ្វើឲ្យល្អប្រសើរឡើងសំឡេងឆ្នោត ៦០,១ភាគរយរបស់គណបក្ស PAP នៅការបោះឆ្នោតឆ្នាំ ២០២០ ដែលស្ថិតក្នុងចំណោមលទ្ធផលអន់បំផុតរបស់ខ្លួននៅលើកំណត់ត្រា ។
ពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រគណបក្ស PAP ក្រោយលទ្ធផលមណ្ឌលបោះឆ្នោតក្នុងស្រុករបស់លោកត្រូវបានប្រកាសឡើង លោក Wong និយាយថា នេះគឺជាការបោះឆ្នោតលើកដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តី ហើយនិងជាអគ្គលេខាធិការបក្ស PAP ។ ដូច្នេះហើយ វាគឺជាបទពិសោធន៍ដ៏មានមោតនភាពបំផុតមួយសម្រាប់រូបលោក ៕
