គណបក្សអំណាចប្រជាជនអភិរក្សនិយមរបស់កូរ៉េខាងត្បូង បានជ្រើសតាំងអតីតរដ្ឋមន្រ្តីក្រសួងការងារលោក Kim Moon-soo ជាបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ ដែលត្រូវបានប្រកាសឡើង បន្ទាប់ពីដកតំណែងរបស់លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងប្រកាសច្បាប់អាជ្ញាសឹកពុំបានជោគជ័យរបស់លោក ។

លោក Kim វ័យ ៧៣ឆ្នាំដែលជាសកម្មជនការងារចាប់តាំងពីពេលដែលលោកនៅជានិស្សិតសាកលវិទ្យាល័យ តែក្រោយមកប្តូរមកអភិរក្សនិយមវិញ បានបម្រើការងារជារដ្ឋមន្រ្តីក្រសួងការងារ ក្រោមការកាន់អំណាចរបស់លោក Yoon ហើយលោកបានសន្យាអនុវត្តគោលនយោបាយមេត្រីភាពធុរកិច្ច បើសិនជារូបលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតី ។
លោកនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខជនគណបក្សប្រជាធិបតេយ្យសេរីនិយមលោក Lee Jae-myung ដែលបច្ចុប្បន្ននំាមុខបេក្ខជនអភិរក្សនិយម កម្រិត ២ខ្ទង់ នៅក្នុងការស្ទង់មតិ ៕
