អភិបាលខេត្តបន្ទាយមានជ័យ បើកការដ្ឋានផ្លូវបេតុងមួយខ្សែ នឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១០០០ម៉ែត្រ នៅស្រុកភ្នំស្រុក

2025/05/04 08:00:29 pm        519

បន្ទាយមានជ័យ ៖ ​សមិទ្ធផលថ្មីបន្ថែមទៀតរួមមាន៖ ផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ នឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែប្រវែងជិត១០០០ម៉ែត្រ នៅក្នុងភូមិ រង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានក្រោមអធិបតីភាពឯឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃចុងសប្តាហ៍នេះ។

ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវនោះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ដឹកនាំដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងនីតិកាលទី៧ ដែលមាន​សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាគោលដៅអាទិភាពចាំបាច់ ជាពិសេសផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ រួមនឹងសមិទ្ធផល​នានាត្រូវបានស្ថាបនាសាងសង់ឡើងជាបន្តបន្ទាប់ រីកដុះដាលពេញផ្ទៃប្រទេស។

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋាន គឺជាកិច្ចការងារចាំបាច់ ដែលរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ ខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន​នានាត្រូវបានប្រែមុខមាត់ពីផ្លូវក្រាលដីស មកជាក្រាលក្រួសក្រហម បេតុ ង ឬក្រាលកៅស៊ូ ដើម្បី បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលនានាប្រកប​ដោយភាពងាយ​ស្រួលពិសេសនោះ ផ្លូវគឺជាសរសៃឈាមមួយយ៉ាងសំខាន់ដែលបម្រើដល់សេដ្ឋកិច្ច សង្គម និងការធ្វើដំណើរ​របស់ពលរដ្ឋផងដែរ។

ជាក់ស្តែងផ្លូវបេតុង ប្រវែងជិត៥០០ម៉ែត្រ រួមនឹផ្លូវគ្រួសក្រហម ជិត១០០០ម៉ែត្រ ត្រូវបាន​ប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានភូមិរង្វាន ដែលជាភូមិដាច់ស្រយាល ក្នុងស្រុកភ្នំស្រុក ទទួលបានផ្លូវសម្រាប់ធ្វើដំណើរ​ប្រកបរប និងបង្កភាពងាយស្រួល​ដល់សិស្សានុសិស្សធ្វើដំណើរ​​ទៅសិក្សារៀនសូត្រ។

បន្ទាប់ពីបញ្ចប់នៃការបើកការដ្ឋានសាងសង់ផ្លូវខាងលើឯកឧត្ដម ក៏បាននាំយកអំណោយរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត​ ពេជចន្ទមុន្នី ទៅចែកជូន​ទៅដល់ពលរដ្ឋគ្រួសារក្រីក្រ ​ចំនួន១០គ្រួសារ​ ដែលរស់នៅក្នុងភូមិរង្វាន ឃុំណាំតៅស្រុកភ្នំស្រុក​ផងដែរ៕ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm