គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងជំរុញលើកទឹកចិត្តដល់កាស៊ីណូដែលមានស្រាប់ ប្រែក្លាយជាមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ ឱ្យក្លាយជាទិសដៅទេសចរកម្សាន្តលំដាប់អន្តរជាតិ ដើម្បីរួមចំណែកដល់ប្រភពចំណូលថវិកាជាតិ និងធានា ដល់ការប្រកួតប្រជែងក្នុងបរិការណ៍នៃភាវូបនីយកម្ម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលរបស់គណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះថា នៅក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ និងដើម្បីចូលរួមដល់ការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ស្នើដល់មន្រ្តីក្រោមឱវាទិ៍ នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា យកចិត្តទុកដាក់លើការងារមួយចំនួននៅក្នុងវិស័យរបស់ខ្លួន ដើម្បីធ្វើឱ្យប្រសើរលើប្រតិបត្តិការអាជីវកម្មលើផ្នែក ពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើរដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនដល់ប្រសិទ្ធភាពលើការគ្រប់គ្រង ត្រួតពិនិត្យ និងការ ផ្តល់សេវា តាមរយៈការធ្វើឌីជីថលលូបនីយកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយអាជ្ញារមានសមត្ថកិច្ច ស្ថាប័ន ជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធ សំដៅពង្រឹងអភិបាលកិច្ច នៃវិស័យមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជ កម្មឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមតាមគោលបំណងនៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ បន្តពង្រឹងសមត្ថភាព តម្លាភាពរបស់ស្ថាប័ន ឱ្យក្លាយជាស្ថាប័នបញ្ញាត្តិកម្មដ៏រឹងមាំ លើបេសកម្មដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យ វិស័យមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់។ ការរៀបចំស្តង់ដារនីតិវិធីប្រតិបត្តិ សម្រាប់ប្រតិបត្តិការ ល្បែងពាណិជ្ជកម្ម និងជំរុញអនុលោមភាពរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសង និងអាជីវកម្មល្បែងពាណិជ្ជកម្មខុសច្បាប់ បង្កើនការជឿទុកចិត្តពីភាគីពាក់ព័ន្ធ ដើម្បីរួម ចំណែកប្រភពចំណូលថវិកាជាតិ និងធានាដល់ការប្រកួតប្រជែងក្នុងបរិកានៃនគរូបនីយកម្ម។
ក្រៅពីគោលការណ៍ខាងលើ, ឯកឧត្តមប្រធានគណៈកម្មការ ជំរុញឱ្យបន្តការយកចិត្តទុកដាក់ប្រមូលថវិកាជាតិ តាមរយ:ការពង្រឹង យន្តការត្រួតពិនិត្យ និងសវនកម្មលើប្រតិបត្តិការល្បែងពាណិជ្ចកម្ម ស្របតាមច្បាប់និងគតិយុទ្ធជាធររមាន។ ត្រូវបន្តយកចិត្តទុកដាក់ ក្តោបក្ដាប់សភាពការណ៍ និងគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ នៅតាមគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់ឱ្យបានជា អតិបរិមា នៅផលប៉ះពាល់ពីល្បែង ចំពោះសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវចូលរួមអនុវត្តកតព្វកិច្ច ក្នុងក្របខ័ណ្ឌ ការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភារវកម្ម និងហិរញ្ញប្បទានដល់ការសាយភាយអាវុធមហាប្រល័យ និងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធជាធរមាន៕អត្ថបទ៖ សុន រ៉ាឌី