ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែល កោះហៅទាហានបម្រុងរាប់ពាន់នាក់ ដើម្បីពង្រីកប្រតិបត្តិការហ្កាហ្សា

2025/05/04 09:55:44 pm        129

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា យោធាអ៊ីស្រាអែល កំពុងចេញសេចក្តីជូនដំណឹងកោះហៅដល់ក្រុមបម្រុងរាប់ពាន់នាក់កាលពីថ្ងៃសៅរ៍ (០៣ ឧសភា) ដើម្បីគាំទ្រដល់ការពង្រីកប្រតិបត្តិការសឹករបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់អាស៊ែបៃហ្សង់ ត្រូវបានពន្យារពេល។

បណ្តាញព័ត៌មាន Ynet បានរាយការណ៍ថា ក្រុមបម្រុងនោះនឹងត្រូវដាក់ពង្រាយជំនួសទាហានធម្មតាទៅកាន់ព្រំដែនរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់ និងនៅតំបន់កាន់កាប់ West Bank ហើយទាហានធម្មតាទាំងនោះនឹងប្ដូរទៅដឹកនាំការវាយលុកថ្មីនៅតំបន់ហ្កាហ្សា។ យោធាអ៊ីស្រាអែល មិនអធិប្បាយភ្លាមៗលើរបាយការណ៍នេះទេ។

នៅមុននោះ ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសថា លោក Benjamin Netanyahu នឹងកែប្រែកាលវិភាគដំណើរទស្សនកិច្ចទៅអាស៊ែបៃហ្សង់ នៅថ្ងៃទី០៧-១១ ខែឧសភា របស់លោក ដោយលើកឡើងពីស្ថានការណ៍ផ្លាស់ប្ដូរថ្មីៗនៅក្នុងតំបន់ហ្កាហ្សា និងស៊ីរី ប៉ុន្តែមិនបញ្ជាក់ថ្ងៃបំពេញទស្សនកិច្ចថ្មីទេ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីសន្តិសុខ បានអនុម័តផែនការសម្រាប់ប្រតិបត្តិការពង្រីកនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ ថ្នាក់ដឹកនាំរបស់អ៊ីស្រាអែលបានអះអាងថា ខ្លួនបានប្តេជ្ញាចិត្តចំពោះគោលដៅសង្រ្គាមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស និងនាំយកចំណាប់ថ្នូរសេសសល់ ៥៩នាក់ ចុងក្រោយក្នុងដៃក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា មកវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm