អ៊ីស្រាអែល អំពាវនាវឱ្យកាតា "ឈប់លេងសើចជាមួយភាគីទាំងសងខាង" ក្នុងកិច្ចចរចាហ្កាហ្សា

2025/05/04 10:20:39 pm        136

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ (០៣ ឧសភា) ថា អ៊ីស្រាអែល បានអំពាវនាវដល់ប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឱ្យ "បញ្ឈប់ការលេងសើចរបស់ខ្លួនជាមួយភាគីជម្លោះទាំងពីរ ដោយការពិភាក្សាពីរផ្លូវរបស់ខ្លួន ហើយត្រូវសម្រេចចិត្តឱ្យច្បាស់ថា តើខ្លួនឈរនៅខាងអរិយធម៌ ឬក៏នៅខាងក្រុមហាម៉ាស"។ កាតា បានច្រានចោលសេចក្តីថ្លែងការណ៍នេះថាជា "ការបង្ករឿង"។

ទោះបីជាមានការខិតខំប្រឹងប្រែងពីអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ដើម្បីស្ដារបទឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបង្ហាញឆន្ទៈក្នុងការដកថយចំពោះការទាមទារចម្បងរៀងៗខ្លួនទេ ដោយភាគីនីមួយៗបន្ទោសគ្នាទៅមកចំពោះបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ។

អ្នកនាំពាក្យក្រសួងការបរទេសកាតា បានបង្ហោះនៅលើបណ្ដាញសង្គម X នៅព្រឹកថ្ងៃអាទិត្យ (០៤ ឧសភា) នេះថា "រដ្ឋកាតា បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍ដ៏ក្តៅគគុកដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលខ្វះស្តង់ដារជាមូលដ្ឋានបំផុតនៃការទទួលខុសត្រូវផ្នែកនយោបាយ និងសីលធម៌"។

ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តផែនការសម្រាប់ពង្រីកប្រតិបត្តិការនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបន្ថែមសញ្ញាថា ការប៉ុនប៉ងសម្រេចកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការប្រយុទ្ធ និងការរំដោះចំណាប់ថ្នូរចេញពីក្នុងដៃក្រុមហាម៉ាស មិនដំណើរការទៅមុខទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm