មនុស្សប្រមាណ៥០០០នាក់ រួមគ្នាផ្សព្វផ្សាយពីរមណីយដ្ឋាន ទឹកធ្លាក់អូរដា ក្នុងស្រុកភ្នំក្រវាញ

2025/05/04 10:38:19 pm        1.1 K

ពោធិ៍សាត់៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមយុវជន ក៏ដូចជាមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាក្រុងស្រុកនានាក្នុងខេត្តពោធិ៍សាត់ ប្រមាណ៥០០០នាក់ បានរួមគ្នាធ្វើដំណើរកំសាន្តទៅកាន់ រមណីយដ្ឋាន ទឹកធ្លាក់អូរដា ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ក្រោមការផ្តួចផ្តើមនិងដឹកនាំដោយ ឯកឧត្តមបណ្ឌិត ទី ថានី សមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញជាអធិបតីភាពពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត តំណាងក្រុមការងារចុះជួយស្រុកភ្នំក្រវាញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្រុងស្រុកផងដែរ ។

ឯកឧត្តមបណ្ឌិត ទី ថានី បានឲ្យដឹងថាគោលបំណងនៃដំណើរកំសាន្តរួមគ្នានេះ គឺដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានទឹកធ្លាក់អូរដា ស្រុកភ្នំក្រវាញ ក្រោមប្រធានបទ «រួមគ្នាការពារថែរក្សាបរិស្ថាន ដើម្បីលើកស្ទួយទេសចរណ៍ធម្មជាតិ ខេត្តពោធិ៍សាត់» ដោយក្នុងដំណើរកំសាន្តនេះរួមមាន កម្មវិធីបំបួសដើមឈើ កម្មវិធីចាក់នំបាញ់ឆែវ១៥០០បន្ទះ និងអាហារសាមគ្គី កម្មវិធីប្រកួតហូបនាំបាញ់ឆែវខ្នាតយក្ស កម្មវិធីប្រកួតបាលទះមិត្តភាពរវាង បណ្តាក្រុងស្រុក រួមនិងកម្មវិធីសប្បាយៗជាច្រើនទៀត ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ស្របពេលផ្លូវចូលមកកាន់រមណីយដ្ឋាន ទឹកធ្លាក់អូរដា ត្រូវបានស្ថាបនាឡើងវិញ ធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរណ៍មានភាពងាយស្រួលធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានមួយនេះ ដូចនេះសូមយុវជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ផ្សព្វផ្សាយពីរមណីយដ្ឋាន ទឹកធ្លាក់អូរដាឲ្យបានទូលំទូលាយជាពិសេសគឺតាមបណ្តាញសង្គមនានា ស្របតាមពាក្យស្លោក «ប្រជាជនម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ » ដើម្បីទាក់ទាញអ្នកទេសចរណ៍​ទាំងក្នុង​ខេត្តនិងក្រៅខេត្តឲ្យបានដឹងបានលឺនិងចូលមកកំសាន្ត ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំក្រវាញ ។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត សូមឲ្យអាជ្ញាធរស្រុកភ្នំក្រវាញ រួមនិងមន្ទីរជំនាញ់ពាក់ព័ន្ធ​ត្រូវរួមគ្នាអភិវឌ្ឍន៍រមណីយដ្ឋាន ទឹកធ្លាក់អូរដា ឡើងវិញទាំងសោភ័ណ្ឌភាពបរិស្ថានអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាកម្មផ្សេងៗ ។

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ទឹកធ្លាក់អូរដា មានចម្ងាយ២៦គីឡូម៉ែត្រ​ពីទីរួមស្រុកភ្នំក្រវាញ គឺជារមណីយដ្ឋានធម្មជាតិ មួយកន្លែងដែលធ្លាប់​មានឈ្មោះល្បីល្បាញ​ក្នុងខេត្តពោធិ៍សាត់ តែជាអកុសលរមណីយដ្ឋាន​មួយនេះត្រូវបានគេទុកចោលអស់​រយៈពេល​ប្រមាណ១៥ឆ្នាំ មិនមានអ្នកទៅលេងកំសាន្តដោយសារកត្តាផ្សេងៗជាពិសេស​គឺផ្លូវធ្វើដំណើរ​មានភាពពិបាកខ្លាំង តែក្នុងឆ្នាំ២០២៥នេះ ដោយក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទទួលបាន​គម្រោងខ្នាតយក្សពីរាជរដ្ឋាភិបាលកម្ពុជា គឺគម្រោងទំនប់ស្ទាក់ទឹកទី២ ដែលមានទីតាំងនៅផ្នែក​ខាងលើ រមណីយដ្ឋានធម្មជាតិអូរដានេះ ហើយដើម្បីចូលទៅសាងសង់ទំនប់នេះបានគឺ ត្រូវត្រួសត្រាយស្ថាបនាផ្លូវចូលជាមុនសិន ដូចនេះធ្វើឲ្យរមណីយដ្ឋានអូរដា មានជីវិតរស់ឡើងវិញ មានអ្នកមកកំសាន្តជាបន្តបន្ទាប់ឡើងវិញដោយសារមានផ្លូវស្រួលធ្វើដំណើរ ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        370
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        397
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        504

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm