វិមានក្រឹមឡាំង៖ លោកប្រធានាធិបតីចិន Xi នឹងបំពេញទស្សនកិច្ចនៅរុស្ស៊ី ពីថ្ងៃទី០៧ ដល់ទី១០ ឧសភា

2025/05/05 12:06:27 am        287

វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអាទិត្យ (០៤ ឧសភា) នេះថា ប្រធានាធិបតីចិន លោក Xi Jinping នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា ខាងមុខនេះ ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ពួកណាហ្ស៊ីអាល្លឺម៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើតេលេក្រាម វិមានក្រឹមឡាំងបាននិយាយថា លោក Xi នឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។

វិមានក្រឹមឡាំងបាននិយាយថា "ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ បញ្ហាចម្បងនៃការអភិវឌ្ឍបន្ថែមទៀតលើទំនាក់ទំនងនៃភាពជាដៃគូទូលំទូលាយរវាងរុស្ស៊ី និងចិន ព្រមទាំងអន្តរកម្មយុទ្ធសាស្ត្រ ក៏ដូចជាបញ្ហាបច្ចុប្បន្ននៅលើរបៀបវារៈអន្តរជាតិ និងតំបន់ នឹងត្រូវលើកយកទៅពិភាក្សា"។

មេដឹកនាំជាតិជាច្រើនរូបផ្សេងទៀតត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងការប្រារព្ធពិធីជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២នេះ រួមទាំងប្រធានាធិបតីប្រេស៊ីល និងស៊ែរប៊ី និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី។ គួររម្លឹកថា សហភាពសូវៀតបានបាត់បង់មនុស្ស ២៧លាននាក់ នៅក្នុងសង្គ្រាមលោកលើកទី២ ប៉ុន្តែបានរុញច្រានកងកម្លាំងណាហ្ស៊ី ឱ្យត្រឡប់ទៅទីក្រុងប៊ែរឡាំងវិញ ជាទីដែលមេដឹកនាំ ហ៊ីត្លែរ បានធ្វើអត្តឃាត ហើយបដាជ័យជម្នះសូវៀតពណ៌ក្រហម ត្រូវបានលើកឡើងនៅលើ Reichstag ក្នុងឆ្នាំ១៩៤៥៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm