NOCC បន្ដ​បញ្ជ្រាប​យុទ្ធនាការ​ស៊ី​ហ្គេម​ក្នុង​កម្ម​វិធី​គុណ​តម្លៃ​អូឡាំពិក​

2021/12/10 06:30:18 pm        114

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​រៀប​ចំ «​កម្ម​វិធីគុណ​តម្លៃ​អូឡាំពិក​» ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​កីឡា​ជូន​ដល់​សិស្សានុសិស្ស​រយៈពេល ២​ថ្ងៃកាលពី​ថ្ងៃទី​៩-១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​កែប ពិសេស​ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ គ្រូឧទ្ទេស​ប្រចាំ​វគ្គ​អប់រំ​គុណ​តម្លៃ​អូឡាំពិក នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​បញ្ជាក់ថា វគ្គ​នេះ​មានសិស្សា​នុសិស្ស​ប្រមាណ ១០០​នាក់​ចូលរួមដោយ NOCC បាន​លើកយក​ប្រធានបទ​សំខាន់ៗ​ជាច្រើន​មក​បង្ហាញ ទី​១ ការធ្វើ​បទ​បង្ហាញ​លើ​ការអប់រំ​គុណ​តម្លៃ​អូឡាំពិក ការប្រកួត​កីឡា​អូឡាំពិក និង​ការអប់រំ​ចលនា​អូឡាំពិក​។ ទី​២ គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការអប់រំ​សង្គម «​ប្រជាជន​ម្នាក់លេង​កីឡា​មួយ​មុខ​» «​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​» «​យល់ដឹង​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​» «​កម្ពុជា​ស្អាត និង​បដិសណ្ឋាកិច្ច​ល្អ​» នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​ ​ទន្ទឹម​ជាមួយគ្នា​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដែលជា​ប្រភេទ​កីឡា​ត្រៀម​ទទួល​រៀបចំ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ខេត្ត​កែប ក៏​បាន​ចូលរួម​ចែករំលែក​នូវ​ចំណេះដឹង និង​ការជំរុញ​សិស្សានុសិស្ស​ចូលរួម​លេង​កីឡា ដើម្បី​មើ​ក​កម្ពស់​សុខុមាលភាព ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ ពិសេស​ដើម្បី​រួមចំណែក​គាំទ្រ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា ពិសេស​គឺ​ដល់​កីឡា​ទ្រី​យ៉ា​ត្លុងនឹង​រៀបចំ​កាប្រកួត​ផ្ទាល់​នៅ​ខេត្ត​កែប​ផងដែរ។​

​ជាមួយគ្នា​នោះ សិស្សានុសិស្ស​ទាំងអស់បាន​សម្តែង​នូវ​ក្តី​រីករាយ និង​ចូលរួម​យ៉ាង​ផុសផុលក្នុង​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូឡាំពិក ដែលជា​កម្មវិធី​ប្រចាំឆ្នាំ​មួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​អំពី​ចលនា​អូឡាំពិក គុណប្រយោជន៍​នៃ​ការលេង​កីឡា និង​ការផ្សាភ្ជាប់​ជាមួយ​យុទ្ធនាការ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm