អ៊ីស្រាអែល ប្តេជ្ញាសងសឹកអ៊ីរ៉ង់ និងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែនជុំវិញការវាយប្រហារលើអាកាសយានដ្ឋាន

2025/05/05 09:13:15 am        113

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ៤ ឧសភា បានប្តេជ្ញាឆ្លើយតបលើក្រុមហ៊ូទី(Houthi) របស់យេម៉ែន និងក្រុមគាំទ្រអ៊ីរ៉ង់របស់ពួកគេ បន្ទាប់ពីក្រុមឧទ្ទាមបានវាយលុកតំបន់អាកាសយានដ្ឋានសំខាន់របស់អ៊ីស្រាអែល បណ្តាលឲ្យមនុស្ស ៦ នាក់រងរបួស និងជំរុញឱ្យមានការផ្អាកជើងហោះហើរ។

 

ការវាយប្រហារនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលកងទ័ពរបស់អ៊ីស្រាអែលបានបញ្ជាក់ពីការកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ដើម្បីពង្រីកសង្រ្គាមរយៈពេល១៩ ខែនៅតំបន់ហ្កាហ្សាប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ។      

យោធាបានបញ្ជាក់ថា ការវាយប្រហារដែលបានបណ្ដាលឲ្យមានរណ្ដៅធំមួយនៅតំបន់ជុំវិញអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានវាយប្រហារ           បើទោះបីជាមានការប៉ុនប៉ងជាច្រើន ក្នុងការស្ទាក់ចាប់មីស៊ីលក៏ដោយ។ 

នៅក្នុងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Telegram លោក Netanyahu បាននិយាយថា អ៊ីស្រាអែលបានធ្វើសកម្មភាពប្រឆាំង ក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីអតីតកាល ហើយ នឹងចាត់វិធានការនៅពេលអនាគត។

ក្រោយមក លោក Netanyahu បាននិយាយថាលើបណ្ដាញសង្គម Xថា អ៊ីស្រាអែលក៏នឹងឆ្លើយតបចំពោះអ៊ីរ៉ង់វិញផងដែរ នៅក្នុងពេលវេលា និងទីកន្លែងនៃការជ្រើសរើសរបស់អ៊ីស្រាអែល។

ក្រុមហ៊ូទី ដែលនិយាយថា ពួកគេធ្វើសកម្មភាពក្នុងការគាំទ្រពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្គ្រាមនៅហ្កាហ្សា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕

អត្ថបទដែលទាក់ទង

លោក Netanyahu ប្ដេជ្ញាពង្រីកសង្រ្គាម និងរុញប្រជាជនហ្កាហ្សាឲ្យផ្លាស់ទីលំថ្មីក្នុងប្រតិបត្តិការកម្ទេចក្រុមហាម៉ាស
2025/05/06 10:05:00 am        1
អាមេរិក ផ្តល់ប្រាក់ឧបត្ថម្ភ១.០០០ដុល្លារ ដើម្បីជំរុញទឹកចិត្តជនអន្តោប្រវេសន៍ឱ្យនិរទេសដោយខ្លួនឯង
2025/05/06 10:01:33 am        1
អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល
2025/05/06 08:47:48 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu ប្ដេជ្ញាពង្រីកសង្រ្គាម និងរុញប្រជាជនហ្កាហ្សាឲ្យផ្លាស់ទីលំថ្មីក្នុងប្រតិបត្តិការកម្ទេចក្រុមហាម៉ាស

2025/05/06 10:05:00 am
​អាមេរិក ផ្តល់ប្រាក់ឧបត្ថម្ភ១.០០០ដុល្លារ ដើម្បីជំរុញទឹកចិត្តជនអន្តោប្រវេសន៍ឱ្យនិរទេសដោយខ្លួនឯង
2025/05/06 10:01:33 am
​ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ
2025/05/06 09:53:57 am
​អ៊ីស្រាអែល វាយប្រហារយេម៉ែន បន្ទាប់ពីក្រុមហ៊ួទី បើកយុទ្ធនាការដាក់គោលដៅលើអាកាសយានដ្ឋានអ៊ីស្រាអែល
2025/05/06 08:47:48 am
​ប្រមុខអង្គការសហប្រជាជាតិជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមាក្នុងជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន
2025/05/06 08:30:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/05 07:21:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am