លោក Trump ប្រកាសយកពន្ធ ១០០% សម្រាប់ភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក

2025/05/05 10:17:24 am        62

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ពីការយកពន្ធ ១០០% លើភាពយន្តដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយនិយាយថា ឧស្សាហកម្មភាពយន្តអាមេរិក ហូលីវូដ កំពុង "ស្លាប់បាត់យ៉ាងលឿន" ដោយសារតែការលើកទឹកចិត្ត ដែលប្រទេសផ្សេងទៀតកំពុងផ្តល់ជូនដើម្បីទាក់ទាញអ្នកផលិតភាពយន្តអាមេរិក។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា "នេះគឺជាការខិតខំប្រឹងប្រែងរួមគ្នាដោយប្រជាជាតិដទៃទៀត ហើយដូច្នេះនេះជាការគំរាមកំហែងសន្តិសុខជាតិ រួមទាំងការផ្ញើសារ និងការឃោសនា"។

លោក Trump បាននិយាយថា លោកកំពុងផ្តល់សិទ្ធិឱ្យទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកដែលពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ដើម្បីចាប់ផ្តើមភ្លាមៗនូវដំណើរការនៃការដាក់ពន្ធ ១០០% លើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស ដែលបន្ទាប់មកត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបង្ហោះនៅលើបណ្ដាញសង្គម X ថា "ក្រុមការងារលោកកំពុងធ្វើការលើរឿងនោះ"។ ទាំងលោក Lutnick និងលោក Trump មិនបានផ្តល់ព័ត៌មានលម្អិតអំពីការអនុវត្តពន្ធនោះទេ។ ភ្លាមៗនេះ គេក៏មិនទាន់ដឹងច្បាស់ដែរថា តើវិធានការនោះនឹងកំណត់គោលដៅតែលើក្រុមហ៊ុនផលិតកម្មភាពយន្តបរទេស ឬក៏ដាក់ទាំងក្រុមហ៊ុនអាមេរិកដែលផលិតភាពយន្តនៅក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ការវិភាគ៖ ការដំឡើងពន្ធលើវិស័យភាពយន្តរបស់លោក Trump បង្កើតឡើងដើម្បីបំផ្លាញឧស្សាហកម្មភាពយន្តអន្តរជាតិ
2025/05/06 01:09:46 pm        1
តុលាការពិភពលោក ច្រានចោលសំណុំរឿងប្រល័យពូជសាសន៍របស់ស៊ូដង់ ដែលបានចោទលើប្រទេសអារ៉ាប់រួម
2025/05/06 01:07:21 pm        1
អ៊ីរ៉ង់និយាយថា មិនស្វែងរកកម្មវិធីនុយក្លេអ៊ែរសម្រាប់ប្រយោជន៍យោធាទេ
2025/05/06 01:03:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវិភាគ៖ ការដំឡើងពន្ធលើវិស័យភាពយន្តរបស់លោក Trump បង្កើតឡើងដើម្បីបំផ្លាញឧស្សាហកម្មភាពយន្តអន្តរជាតិ

2025/05/06 01:09:46 pm
​តុលាការពិភពលោក ច្រានចោលសំណុំរឿងប្រល័យពូជសាសន៍របស់ស៊ូដង់ ដែលបានចោទលើប្រទេសអារ៉ាប់រួម
2025/05/06 01:07:21 pm
​អ៊ីរ៉ង់និយាយថា មិនស្វែងរកកម្មវិធីនុយក្លេអ៊ែរសម្រាប់ប្រយោជន៍យោធាទេ
2025/05/06 01:03:11 pm
​យោធាអាមេរិកដាក់ជំនួសលួសបន្លានៅព្រំដែន ខណៈប្រធានាធិបតីម៉ិកស៊ិក ច្រានចោលសំណើដាក់ពង្រាយកងទ័ពរបស់លោក Trump
2025/05/06 01:01:01 pm
​កម្មវិធី Skype របស់ Microsoft ត្រូវបានបិទជាផ្លូវការ បន្ទាប់ពីដំណើរការអស់ជាង ២០ឆ្នាំ
2025/05/06 12:57:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/02 02:40:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/03 09:43:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/05 07:21:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am