នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីរបស់អូស្ត្រាលីនិយាយថា អ្នកបោះឆ្នោតជ្រើសរើសការរួបរួមចៀសវាងការបែកបាក់

2025/05/05 06:22:27 pm        275

នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃអាទិត្យ ត្រូវបានស្វាគមន៍ដោយក្រុមអ្នកគាំទ្រនៅហាងកាហ្វេទីក្រុងស៊ីដនី ហើយបាននិយាយថាប្រទេសនេះ បានបោះឆ្នោតឱ្យមានការឯកភាព ចៀសវាងការបែកបាក់។

គណបក្សការងារឆ្វេងនិយមកណ្តាលរបស់លោក Albanese បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន។ ស្របពេលការរាប់សន្លឹកឆ្នោតបានបន្ត រដ្ឋាភិបាល កំពុងស្ថិតនៅលើជំហានដើម្បីឈ្នះយ៉ាងហោចណាស់ ៨៥ អាសនៈនៅក្នុងសភាតំណាងរាស្រ្ត ក្នុងចំណោមអាសនៈសរុប១៥០ ជាសភាជាន់ទាប ដែលគណបក្សនានា ត្រូវការសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋបាល។    

គណបក្សការងារនេះធ្លាប់បានកាន់កាប់អាសនៈចំនួន ៧៨ ក្នុងសភា ហើយការកើនឡើងចំនួនអាសនៈក្នុងអាណត្តិទីពីរ បែបនេះ គឺកម្រណាស់នៅក្នុងនយោបាយរបស់អូស្ត្រាលី។

លោក Albanese បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងហាងកាហ្វេអមដោយមនុស្សជាច្រើននៅទីប្រជុំជន Leichhardt ជាយក្រុងស៊ីដនី ថា ប្រជាជនអូស្ត្រាលី បានបោះឆ្នោតឱ្យមានការរួបរួមជាជាងការបែងចែក។លោកបានបន្ថែមថា យើងនឹងក្លាយជារដ្ឋាភិបាលដែលមានវិន័យ និងសណ្ដាប់ធ្នាប់ក្នុងអាណត្តិទីពីររបស់យើងដូចដែលយើងបានធ្វើនៅក្នុងអាណត្តិទីមួយអញ្ចឹងដែរ។

លោក Jim Chalmers ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់រដ្ឋាភិបាលនេះ បាននិយាយថាលទ្ធផលបោះឆ្នោតពេលនេះគឺល្អខ្លាំងហួសពីការរំពឹងទុករបស់ពួកលោក ខណៈក្រុមអ្នកបោះឆ្នោតស្វែងរកស្ថិរភាព បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានរំខានដល់សេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        37
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        63
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm