កុមារហ្កាហ្សាជិត ២៩ម៉ឺននាក់ ស្ថិតលើ 'មាត់ជ្រោះនៃសេចក្ដីស្លាប់' ខណៈអ៊ីស្រាអែល បន្តរាំងខ្ទប់ជំនួយ

2025/05/05 06:48:27 pm        228

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលរបស់ដែនដីហ្កាហ្សា បាននិយាយថា កុមាររាប់ម៉ឺននាក់ "កំពុងប្រឈមមុខនឹងសេចក្ដីស្លាប់" រួមទាំងកុមារប្រហែល ៧០.០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងដែនដីប៉ាឡេស្ទីននេះ ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ស្របពេលជាងពីរខែនៃការបិទផ្លូវជំនួយទាំងស្រុងរបស់អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្កាហ្សា នៅលើកម្មវិធីផ្ញើសារតេលេក្រាម បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា "នៅក្រោមការទប់ស្កាត់ជាប្រព័ន្ធនេះ កុមារជាង ៣.៥០០នាក់ អាយុក្រោម ៥ឆ្នាំ ប្រឈមមុខនឹងការស្លាប់ដោយសារភាពអត់ឃ្លាន ខណៈកុមារប្រមាណ ២៩០.០០០នាក់ កំពុងស្ថិតលើមាត់ជ្រោះនៃសេចក្ដីស្លាប់" ។

ការិយាល័យនេះបន្ថែមថា "កុមារ ១,១លាននាក់ជារៀងរាល់ថ្ងៃ ខ្វះខាតតម្រូវការអាហារូបត្ថម្ភអប្បបរមាសម្រាប់ការរស់រានមានជីវិត ហើយឧក្រិដ្ឋកម្មនេះកំពុងត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែល ក្នុងការប្រើភាពអត់ឃ្លានជាអាវុធ ស្របពេលភាពស្ងៀមស្ងាត់អន្តរជាតិដ៏អាម៉ាស់"។

ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥៧នាក់ បានស្រេកឃ្លានដល់ស្លាប់ ដែលបង្កកំហឹងជាសកល ប៉ុន្តែពិភពលោកបានបរាជ័យក្នុងការបញ្ចុះបញ្ចូលអ៊ីស្រាអែល ឱ្យអនុញ្ញាតការចូលនៃជំនួយទៅក្នុងដែនដីដែលប្រជាជនចំនួន ២,៣លាននាក់នេះ។ យោងតាមទីភ្នាក់ងារជំនួយបានឱ្យដឹងថា កង្វះខាតស្បៀងអាហារ និងការផ្គត់ផ្គង់ បានជំរុញឱ្យហ្កាហ្សា ឆ្ពោះទៅរកភាពអត់ឃ្លាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm