ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែឧសភា ថា លោកកំពុងណែនាំការិយាល័យពន្ធនាគារសហព័ន្ធឱ្យសាងសង់និងបើកឡើងវិញពន្ធនាគារ Alcatraz នៅឈូងសមុទ្រSan Francisco ដើម្បីដាក់ «ជនល្មើសហិង្សានិងឃោរឃៅបំផុតនៅសហរដ្ឋអាមេរិក»។

លោកបានបង្ហោះនៅលើវេទិកាបណ្តាញសង្គម Truth Social ថា «សាងសង់និងបើកឡើងវិញពន្ធនាគារ ALCATRAZ!»។ នៅពេលយើងជាប្រទេសកាន់តែហ្មត់ចត់ ដែលកាលពីអតីតកាល យើងមិនស្ទាក់ស្ទើរក្នុងការដាក់ពន្ធនាគារឧក្រិដ្ឋជនដ៏គ្រោះថ្នាក់បំផុត ហើយដាក់ឲ្យក្រុមនេះនៅឆ្ងាយពីគេ ខណៈអាចបង្កគ្រោះថ្នាក់។

ពន្ធនាគារសហព័ន្ធនៅ Alcatraz មានឧក្រិដ្ឋជនអាមេរិកល្បីអាសោចជាច្រើននាក់ មុនពេលវាត្រូវបានបិទនៅឆ្នាំ១៩៦៣។ បច្ចុប្បន្ននេះ វាគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
យោងតាមគេហទំព័ររបស់ការិយាល័យពន្ធនាគារសហព័ន្ធ (BOP) បានឱ្យដឹងថា ពន្ធនាគារត្រូវបានបិទ ដោយសារតែវាមានតម្លៃថ្លៃពេកក្នុងការបន្តប្រតិបត្តិការ។ គេហទំព័រ BOP បាននិយាយថា វាមានការចំណាយជិតបីដងក្នុងប្រតិបត្តិការ ច្រើនជាងពន្ធនាគារសហព័ន្ធដទៃទៀត។