បារាំងនឹងខិតខំនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ

2025/05/05 08:10:41 pm        307

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉េឡេ បានអះអាងថា រដ្ឋាភិបាល​បារាំង​នឹង​ខិត​​ខំ​​ធ្វើ យ៉ាងណានាំផលិតផលកម្ពុជាទៅកាន់ទីផ្សាបារាំងឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈ​ឆ្នាំ​២០២៤​កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងបារាំងបានកើនដល់ជាង៨ភាគរយ ស្មើ​នឹង​ទឹក​ប្រាក់​ចំនួន​១,៤៨ពាន់លាន អឺរ៉ូ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និង​ការ​អភិវឌ្ឍ​នៅក​ម្ពុជា» ដែលរៀបចំឡើងដោយក្លឹមអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៥​នេះ លោក ហ្សាក់ ប៉េឡេ បានបញ្ជាក់ថា ប្រទេស​បារាំង​គឺ​ជា​ប្រទេស​មុន​គេ​បង្អស់​ក្នុង​ចំណោម​ប្រទេសនៅក្នុង តំបន់សហគមន៍អឺរ៉ុប ដែលបានអនុញ្ញាត​ឲ្យ​នាំ​អង្ករ​កម្ពុជា​ចូល​ទៅ​កា​ន់​ទីផ្សារ​បារាំង។ ក្រៅពីអង្ករក៏មានផលិតផលជាច្រើនផ្សេងទៀតផងដែរដូចជាវិស័យវាយនភណ្ឌ ដែល​បាននាំទៅកាន់ប្រទេសបារាំងដោយមានទំហំទឹកប្រាក់​រហូត​ដល់​រាប់​ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ៗ ហើយថ្នាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសន្យាថា នឹងបង្កើននូវទំហំពាណិជ្ជ កម្ម​នេះ​ឲ្យ​កើន​ទ្វេ​ដង ឬទៅបីនៅក្នុងឆ្នាំ២០៣០ខាងមុខនេះផងដែរ។

ទាក់ទងនឹងបម្លាស់ផ្នែកសេដ្ឋកិច្ចនេះដែរ លោកឯកអគ្គរដ្ឋទូតបារាំងឲ្យបានបញ្ជាក់ឲ្យដឹងទៀតថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង​បារាំង​កាល​ពី​ឆ្នាំ​២០២៤​កន្លង​ទៅ​បាន​កើន​ឡើង​ដល់​៨,៣​ភាគ​រយស្មើ នឹងចំនួនទឹកប្រាក់១,៤៨ពាន់លានអឺរ៉ូ។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំង​មាន​ឱន​ភាព​ពាណិជ្ជកម្មចំ នួន«,២៣លានអឺរ៉ូ។ បើតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជារូបនេះ បាន​ឲ្យ​ដឹង​ផង​ដែរថា ក្រុមហ៊ុនបារាំងមានវត្ត មាននៅកម្ពុជារហូតដល់៤០០ក្រុមហ៊ុន ដែល​កាន់​កាប់​គ្រប់​គ្រង​ដោយសហគ្រិនបារាំង និងសហគ្រិនបា រាំង-កម្ពុជា។

នៅក្នុងកិច្ច​ពិភាក្សាតុមូលនោះដែរ លោកឯកអគ្គរដ្ឋទូតក៏បានរំលិចអំពីកិច្ចសហប្រតិបត្តិការការ ទ្វេ​ភាគីរវាងកម្ពុជា និងបារាំងផងដែរ ដោយលោកបានអះអាងថា ទំនាក់ទំនងបារាំង និង​កម្ពុជា​បាន​ស្គាល់ សន្ទុះថ្មី ចាប់ពីមានដំណើរទស្សនកិច្ចកម្រិតជាន់ខ្ពស់របស់ប្រមុខរដ្ឋ និង​ថ្នាក់​ដឹក​នាំ​កំពូល​កម្ពុជា​ចាប់ពីឆ្នាំ ២០២២កន្លងទៅ។លោកបានបញ្ជាក់ទៀតថា «ផែនទី​បង្ហាញ​ផ្លូវ​មួយ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង)​ឲ្យ​កាន់​តែ​ស៊ីជ​​ម្រៅក្នុ​ងវិស័យគន្លឹះនានា ដូចជា អភិបាលកិច្ច និងសិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និង​បេតិកភណ្ឌ ក្នុងគោលដៅលើកកម្ពស់កម្រិតទំ នាក់ទំនងរវាងប្រទេសយើងទាំងពីរ»។ ទំនោ​នេះ​នឹង​បន្ត​មានជាមួយដំណើរទស្សនកិច្ចរបស់លោកប្រធា នាធិបតីបារំាំង អេម៉ានូអែល ម៉ាក្រុង នៅ​ក្នុងកំឡុងឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm