ទីបំផុត Harry Kane ឈ្នះពានដំបូងក្នុងអាជីពខណៈ Bayern Munich គ្រប់ពិន្ទុគ្រងជើងឯក Bundesliga

2025/05/05 10:05:27 pm        503

ទីបំផុតខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានបញ្ចប់ការទន្ទឹងរង់ចាំឈ្នះជើងឯកដំបូងក្នុងអាជីពរបស់ខ្លួនហើយ បន្ទាប់ពី Bayern Munich គ្រប់ពិន្ទុគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga។

         ប្រធានក្រុមអង់គ្លេសដែលពីរសប្តាហ៍មុនបំបែកកំណត់ត្រាស៊ុតបញ្ចូលទី ៦០​ គ្រាប់ក្នុងការបង្ហាញខ្លួន ៦០ ប្រកួតក្នុងលីគជាមួយ Bayern Munich ក៏ប្រហែលនឹងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្រ្ត Bundesliga ផងដែរ ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេពីររដូវកាលជាប់គ្នា ក្នុងពីររដូវកាលដំបូងរបស់ខ្លួន។

         Bayern Munich ស្មើនៅទឹកដី Leipzig ៣-៣ នៅថ្ងៃសៅរ៍តែ Leverkusen ស្មើនៅទឹកដី Freiburg ២-២ កាលពីថ្ងៃអាទិត្យធ្វើឱ្យ Bayern Munich នាំមុខដាច់ ៨ ពិន្ទុខណៈនៅសល់ត្រឹមពីរប្រកួតទៀតចប់រដូវកាល។

ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតក្នុងជំនាន់របស់ខ្លួន ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអង់គ្លេស និងជាកីឡាករទីពីរនៅក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីនៅ Premier League ច្រើនជាងគេ Harry Kane បានឈ្នះពានរង្វាន់ជាឯកត្តជនជាច្រើនរួចមកហើយ នៅឡើយពានរង្វាន់ជាមួយក្រុម។

ទោះជាយ៉ាងណាក៏ដោយ Harry Kane មិនដែលបោះបង់ការខិតខំប្រឹងប្រែង និងព្យាយាមលុបពាក្យថា “បណ្តាសាមិនដែលឈ្នះពានជាមួយក្រុម” ទោះបីមានគ្រាប់បាល់បញ្ចូលទីជាង ៤០០ គ្រាប់រួចមកហើយក្នុងអាជីព។

រំលឹកថា Harry Kane បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Tottenham Hotspur តាំងពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៣ តែមិនដែលឈ្នះពានជាក្រុមណាមួយឡើយ បានត្រឹមជាជើងឯករង Champions League នៅឆ្នាំ​ ២០១៩ និងជាជើងឯករង Euro ២០២០ និង ២០២៤ ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

មកកាន់ Bayern Munich ក្នុងតម្លៃផ្ទេរ ១០០ លានអឺរ៉ូនៅឆ្នាំ ២០២៣ Bayern Munich ដែលតែងតែឈ្នះពាន Bundesliga ជាប់មិនដាច់ច្រើនឆ្នាំមកហើយ ក៏បាត់បង់ពានរដូវកាលមុននៅពេល Kane ផ្លាស់មក ខណៈ Leverkusen ក្តោបយកទាំងអស់ និង Bundesliga រឺ DFB Pokal ដែលធ្វើឱ្យក្រោយមកក៏គេបានហៅ Harry Kane ថាជាប់បណ្តាសា៕

         អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        322
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        401

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm