ប្រធានាធិបតីអ៊ុយហ្គង់ដា លោក Yoweri Museveni បាននិយាយថា ប្រតិបត្តិការយោធារួមគ្នាដែលបានចាប់ផ្តើមនៅក្នុងប្រទេសស៊ូដង់ខាងត្បូងដែលនៅជិតខាង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានកម្ចាត់ក្រុមបះបោរនៅក្នុងប្រទេសទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគណនីបណ្តាញ X ផ្លូវការ លោក Museveni បាននិយាយថា កងទ័ពរបស់ប្រទេស ដែលជាកងកម្លាំងការពារប្រជាជនអ៊ុយហ្គង់ដា បានគាំទ្រកងទ័ពនៃប្រទេសជិតខាងទាំងពីរ ដើម្បីកម្ចាត់ក្រុមបះបោរ។
លោក Museveni និយាយថា «កងទ័ពស៊ូដង់ខាងត្បូង ដែលគាំទ្រដោយកងកម្លាំងបេសកកម្មនៃកងកម្លាំងការពារប្រជាជនអ៊ុយហ្គង់ដា បានកម្ចាត់ក្រុមបះបោរដែលបានចូលលុកលុយប្រទេសនិងធ្វើឡើងយ៉ាងឆាប់រហ័ស»។

នៅក្នុងសាធារណរដ្ឋប្រជាធិតេយ្យកុងហ្គោ(DRC) យោធាអ៊ុយហ្គង់ដា និងសមភាគីកុងហ្គោរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការរួមគ្នាប្រឆាំងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត(ADF) នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ភ្លាមៗបន្ទាប់ពីក្រុមឧទ្ទាមបានបើកការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Kampala រដ្ឋធានីប្រទេសអ៊ុយហ្គង់ដា។