ក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែននៅថ្ងៃចន្ទនេះ បានបន្ទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការវាយប្រហារប្រហែល ១០លើក នៅក្នុងនិងជុំវិញរដ្ឋធានី Sanaa ខណៈដែលសហរដ្ឋអាមេរិក បន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Saba ដែលគ្រប់គ្រងដោយហ៊ួទី បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកចំនួនពីរលើក បានកំណត់គោលដៅទៅលើផ្លូវ Arbaeen ក្នុងរដ្ឋធានី ដែលជាផ្លូវអាកាសយានដ្ឋានមួយទៀត ដោយបានរាយការណ៍មុននេះថា ការវាយប្រហារចំនួនពីរលើកនេះ ត្រូវបានស្តីបន្ទោសទៅលើ «ការឈ្លានពានរបស់អាមេរិក»និងការទម្លាក់គ្រាប់បែកពីមុនមក លើទីក្រុង Sanaa។
ក្រសួងសុខាភិបាលរបស់រដ្ឋបាលក្រុមហ៊ួទី បាននិយាយថា មនុស្ស ១៤នាក់ បានរងរបួស នៅក្នុងសង្កាត់ Sawan។ នេះបើយោងតាមសារព័ត៌មាន Saba។

អ្នកសារព័ត៌មាន AFP ម្នាក់ បានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅក្នុងរដ្ឋធានី ដែលត្រូវបានគ្រប់គ្រងដោយក្រុម ហ៊ួទី ចាប់តាំងពីឆ្នាំ ២០១៤។
ការទម្លាក់គ្រាប់បែកនេះ ធ្វើឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហ៊ួទីប្រឆាំងនឹងអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានវាយប្រហារបរិវេណអាកាសយានដ្ឋានសំខាន់របស់ប្រទេសរបស់នេះ កាលពីថ្ងៃអាទិត្យ។
មនុស្ស ៨នាក់ បានរងរបួស នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីក្រុង Sanaa កាលពីចុងខែមេសា។ នេះបើយោងតាមក្រុមឧទ្ទាមនេះ ដែលបានរាយការណ៍ថា មានការវាយប្រហារនៅផ្នែកផ្សេងទៀតនៃប្រទេសនេះ រួមទាំងបន្ទាយរឹងមាំ Saada របស់ពួកគេ នៅភាគខាងជើងផងដែរ។