ជប៉ុននឹងក្លាយជាជនរងគ្រោះ ដោយសារល្បែងភូមិសាស្ត្រនយោបាយអាមេរិក ក្នុងមានករណីជម្លោះនុយក្លេអ៊ែរ

2025/05/05 10:33:29 pm        53

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនលោក Nikolay Nozdrev បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសជប៉ុន នឹងក្លាយទៅជាជនរងគ្រោះដំបូងគេនៃល្បែងភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក ដោយជៀសមិនផុត ក្នុងករណីមានជម្លោះនុយក្លេអ៊ែរ នៅក្នុងតំបន់។

លោកបាននិយាយថា៖«យើងចាត់ទុកថា គ្រោះថ្នាក់សម្រាប់ស្ថិរភាពក្នុងតំបន់ ដោយសារទីក្រុងតូក្យូកាន់តែចូលរួមនៅក្នុងគម្រោងផ្សេងៗនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាការពារសម្ព័ន្ធមិត្ត ដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។ ជាអកុសល រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba គាំទ្រយ៉ាងពេញទំហឹងចំពោះវិធីសាស្រ្តរបស់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនសម្រាប់បញ្ហាសន្តិសុខជាយុទ្ធសាស្រ្ត ដោយមិនបានដឹងថា ប្រសិនបើឈានដល់ការអនុវត្តសេណារីយោនៃជម្លោះនុយក្លេអ៊ែររបស់អាមេរិកនោះ ប្រទេសជប៉ុន នឹងកា្លយជាជនរងគ្រោះដំបូងនៃល្បែងភូមិសាស្ត្រនយោបាយដ៏គ្រោះថ្នាក់របស់ទីក្រុងវ់ាស៊ីនតោន។ លោកបានបន្ថែមថា ភាគីរុស្ស៊ីក៏កំពុងតាមដានយ៉ាងដិតដល់ផងដែរនូវ«ព័ត៌មានអំពីការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងខ្លីរបស់អាមេរិក នៅលើទឹកដី» របស់ប្រទេស   ជប៉ុន។

ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូ កំពុងយកចិត្តទុកដាក់ជាពិសេសចំពោះការបង្កើនសកម្មភាពយោធារបស់ភាគីជប៉ុន នៅជិតព្រំដែនភាគខាងកើតរបស់រុស្ស៊ី រួមទាំងទម្រង់ទ្វេភាគី និងពហុភាគី ដោយមានការចូលរួមជាដំបូងនៃកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតរបស់អង្គការណាតូ ក៏ដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកបានពន្យល់ថា៖«យើងព្រមានទីក្រុងតូក្យូជាទៀងទាត់ថា ប្រសិនបើសកម្មភាពបែបនេះ នៅតែបន្ត យើងនឹងត្រូវបង្ខំចិត្តចាត់វិធានការតបត ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាចំពោះប្រទេសរុស្ស៊ី»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm