យោធាទីក្រុងគីវ បាននិយាយនៅថ្ងៃចន្ទនេះថា អង្គភាពការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនចំនួន ៤២គ្រឿង ក្នុងចំណោម ១១៦គ្រឿង ដែលរុស្ស៊ីបានវាយប្រហារនៅពេលយប់ ទៅលើតំបន់ Sumy និង Donetsk ។
យោធានេះ បានអះអាងថា យានដ្រូនចំនួន ២១គ្រឿង ផ្សេងទៀត បានបាត់បង់ ប៉ុន្តែមិនបានបង្ហាញពីជោគវាសនារបស់យានដ្រូនដែលនៅសល់ចំនួន ៥៣គ្រឿងទៀត ដោយកត់សម្គាល់ឃើញថា តំបន់ Sumy និង Donetsk «បានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារនេះ។
យោធាបាននិយាយថា រុស្ស៊ីក៏បានវាយប្រហារអ៊ុយក្រែន ជាមួយនឹងមីស៊ីលបាលីស្ទីកចំនួនពីរគ្រាប់ ដែលមិនត្រូវបានបាញ់ទម្លាក់។
អាជ្ញាធរស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារនៅពេលយប់នោះទេ។

