នូវែលសេឡង់ ចាយប្រាក់រាប់ពាន់លានដុល្លារលើឧទ្ធម្ភាគចក្រដែនសមុទ្រថ្មី ខណៈភាពតានតឹងសកលកើនឡើង

2025/05/05 10:38:42 pm        52

រដ្ឋាភិបាលប្រទេសនូវែលសេឡង់ បាននិយាយកាលពីថ្ងៃអាទិត្យ (០៤ ឧសភា) ថា ខ្លួនបានត្រៀមថវិកាចំនួន ២ពាន់លានដុល្លារនូវែលសេឡង់ ឬស្មើនឹង ១,១៩ពាន់លានដុល្លារអាមេរិក នៅក្នុងថវិកាជាតិនាពេលខាងមុខរបស់ខ្លួន ដើម្បីជំនួសឧទ្ធម្ភាគចក្រដែនសមុទ្រដ៏ចំណាស់របស់កងកម្លាំងការពារជាតិ ខណៈភាពតានតឹងពិភពលោកកើនឡើងខ្លាំង។

ទន្ទឹមនឹងប្រាក់សម្រាប់ឧទ្ធម្ភាគចក្រថ្មីនេះ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបង្កើនការចំណាយមូលដ្ឋានចំនួន ២៣៩លានដុល្លារនូវែលសេឡង់ សម្រាប់កងកម្លាំងការពារជាតិ ជារៀងរាល់ឆ្នាំក្នុងពេល ៤ឆ្នាំខាងមុខ។

លោកស្រី Judith Collins រដ្ឋមន្ត្រីក្រសួងការពារជាតិនូវែលសេឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ច្បាស់ណាស់ថា នូវែលសេឡង់មិនមានភាពស៊ាំពីភាពតានតឹង ដែលកំពុងកើនឡើងនៅជុំវិញពិភពលោកឡើយ"។ លោកស្រីបន្តថា រឿងនេះហើយធ្វើឱ្យនូវែលសេឡង់ បង្កើនការចំណាយលើវិស័យការពារជាតិដើម្បីឈានដល់ ២% នៃ GDP នៅឆ្នាំ ២០៣២-៣៣ ខាងមុខ"។

កងកម្លាំងការពាររបស់នូវែលសេឡង់ បានជួបការលំបាកជាមួយនឹងការចំណាយតិចជាប្រព័ន្ធ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលស្មើនឹងជាង ១% នៃ GDP បច្ចុប្បន្នប៉ុណ្ណោះ។ កាលពីខែមេសា រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ជាមួយនឹងមូលនិធិថ្មីចំនួន ៩ពាន់លានដុល្លារនូវែលសេឡង់ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីទប់ភាពតានតឹងសកល៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm