កម្ពុជាមិនទាន់ទទួលអ្នកដំណើរអន្តរជាតិធ្វើ​ទិដ្ឋាការ​ពេលមកដល់ទេ ទោះបើកប្រទេសឡើងវិញក្តី

2021/12/10 12:25:10 pm        471

ភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបើកប្រទេសឡើងវិញនេះ សំគាល់ឃើញថា អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ចាប់ផ្តើមមានកម្រើកច្រើនធ្វើដំណើរចេញចូលប្រទេសកម្ពុជាច្រើន ខណៈមកដល់ពេលនេះ កម្ពុជា នៅមិនទាន់ប្រកាសបើកទទួលដំណើរអន្តរជាតិដែលតម្រូវអោយធ្វើ VISA ON ARRIVAL នៅឡើយទេ។

បើតាមមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែធ្នូនេះថា នៅពេលបច្ចុប្បន្ន នៅ​គ្រប់​បណ្តា​ច្រក​ទា្វរ​ព្រំដែនអន្តរជាតិទាំងផ្លូវអាកាស ផ្លូវគោក ​និងផ្លូវទឹកនានានៃទូទាំងប្រទេស គឺមិន​ទាន់​ប្រកាស​បើក​ទទួល​ធ្វើ VISA ON ARRIVAL ឬទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរ​អន្តរជាតិ​ធ្វើ​ទិដ្ឋាការ​ឆ្លងដែន​នៅពេល​គេមិន​ដល់​ច្រកទ្វារព្រំដែន​កម្ពុជានោះទេ ពោលគឺគ្រប់ពលរដ្ឋ​នៅតាមបណ្តាប្រទេស ​ដែលរាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់​ការ​លើកលែង​ទិដ្ឋាការ គឺត្រូវ​ធ្វើ​ទិដ្ឋាការ​ចូលមកកម្ពុជានៅតាមបណ្តាស្ថាទូតកម្ពុជា​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស​សាមី​ជាមុនសិន ទើប​កម្ពុជាអនុញ្ញាតអោយឆ្លងដែនចូល។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាល​ពី​ពេលថ្មីៗ​នេះថា​ ក្នុង​អំឡុង​ពេលនេះ ​ប្រសិនបើកម្ពុជា ​ប្រកាសបើកទទួលអ្នកដំណើរអន្តរជាតិ និង​ទេសចរ​អន្តរជាតិធ្វើ Visa on Arrivalនេះ ចំនួនភ្ញៀវបរទេស នឹងមានសន្ទស្សន៍កើនឡើងខ្លាំងមកកម្ពុជា ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​អោយអ្នកដំណើរអន្តរជាតិធ្វើជា E- VISA ដើម្បីឆ្លងដែនមកវិញដែរ។

ឯកឧត្តម ថោង ខុន បន្តថា តាមរយៈក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បច្ចុប្បន្ន​កម្ពុជា បាន​បើក​អ្នកដំណើរអន្តរជាតិនៅក្នុងតំបន់អាស៊ានទាំងមូលដោយមិនបាច់ធ្វើទិដ្ឋាការនោះទេ ហើយក៏មាន​បណ្តា​ប្រទេស​នៅ​ក្រៅតំបន់ផ្សេងៗទៀតជាច្រើន ដែលបានចុះកិច្ចព្រមព្រៀង​ការ​លើក​លែង​ការ​ធ្វើ​ទិដ្ឋាការ​ជាមួយ​កម្ពុជា​កន្លង​មក ​ក៏យើងកម្ពុជាបានបើកទទួលចូលផងដែរ។

បើតាមឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តរជាតិប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​ថ្លែងថា ចាប់ពី​រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាសបើកទេសចរណ៍ និងបើកប្រទេសឡើងវិញមក បើគិតចាប់ថ្ងៃទី១ ដល់​ថ្ងៃទី៣០ ខែវិច្ឆិកា​ចុងក្រោយនេះមានអ្នកដំណើរនិងទេសចរអន្តរជាតិចេញ​ចូលកម្ពុជាសរុបជា ១២,២០០នាក់ ស្មើនឹង​ ៥៦​សញ្ជាតិ។

ឯកឧត្តម បន្តថា នៅក្នុងចំណោមអ្នកដំណើរនិងភ្ញៀវទេសចរអន្តរជាតិ​ដែល​មកដល់​ព្រំដែនកម្ពុជា​នោះដែរ ​ក៏មាន​ដំណើរ​អន្តរជាតិជិត២០០នាក់​ ស្មើនឹង៣១សញ្ជាតិ ត្រូវបានមន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជួរ​មុខ​យើង​ណែនាំ​អោយ​ត្រឡប់​ទៅ​ប្រទេស​ដើមវិញ ​ដោយសារ ការ​មិន​គោរពគោល​ការណ៍​លក្ខន្តិក​សុខាភិបាល ​និង​មិន​មាន​ទិដ្ឋាការ​ចូល​មក​កម្ពុជា៕

អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm