លោក Trump និយាយថា លោកនឹងមិនស្វែងរកអាណត្តិទី ៣ នោះទេ

2025/05/05 10:51:19 pm        60

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធថា លោកកំពុងពិចារណាពីអាណត្តិប្រធានាធិបតីទី៣ ជាចំណាត់ការដែលអ្នកជំនាញយល់ស្របជាមួយ ត្រូវបានហាមឃាត់ក្រោមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។

អំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC ក្នុងកម្មវិធី Meet the Press ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា) លោក Trump បានប្រាប់អ្នកសម្របសម្រួលកម្មវិធី គឺពិធីការិនី Kristen Welker ថា៖ «ខ្ញុំនឹងធ្វើជាប្រធានាធិបតី ៨ឆ្នាំ ខ្ញុំនឹងក្លាយជាប្រធានាធិបតី ២ អាណត្តិ។ ខ្ញុំតែងតែគិតថា វាមានសារៈសំខាន់ខ្លាំងណាស់»។

គួររំលឹកថា លោក Trump ដែលមានវ័យ ៧៨ឆ្នាំ បាននិយាយនៅពីមុននេះថា លោក «មិននិយាយលេង» នោះទេ ពាក់ព័ន្ធនឹងចេតនាចង់កាន់តំណែងអាណត្តិទី ៣ ឬសូម្បីតែទី៤ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក។ តែក្រោយមកលើកបាននិយាយថា ការថ្លែងរបស់លោក គឺចង់មានន័យចម្អកឲ្យ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»។

ក្រុមហ៊ុនរបស់លោក ដែលមានឈ្មោះថា The Trump Organization បាននឹងកំពុងលក់មួកមានអក្សរ «Trump 2028» ដោយបង្កើតឲ្យមានពាក្យចចាមអារ៉ាមអំពីព័ត៌មានដែលថា លោកអាចស្វែងរកការបន្តកាន់តំណែងបន្ទាប់ពីអាណត្តិទី២ របស់លោក បានបញ្ចប់ ក្នុងខែមករា ឆ្នាំ២០២៩។ នៅក្នុងបទសម្ភាសន៍ដែលបានថតទុកពីគេហដ្ឋានរបស់លោក ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក លោក Trump បានបញ្ជាក់ថា លោកមាន «សំណើ» ពីមនុស្សជាច្រើនដែលបានស្នើឲ្យលោកពិចារណាស្វែងរកការបន្តកាន់តំណែង។

លោក Trump បាននិយាយប៉ុន្មានថ្ងៃបន្ទាប់ពីប្រារព្ធរយៈពេល ១០០ថ្ងៃដំបូងនៃអាណត្តិទី ២ របស់លោកថា «មានមនុស្សជាច្រើនចង់ឲ្យខ្ញុំធ្វើវា»។ តែលោក Trump បានបញ្ជាក់ថា៖ «វាជាអ្វីដែលខ្ញុំដឹងច្បាស់បំផុត អ្នកមិនត្រូវបានអនុញ្ញាតឲ្យធ្វើបែបនោះឡើយ។ ខ្ញុំមិនដឹងថា តើនោះជារដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតិឲ្យអ្នកធ្វើបែបហ្នឹង ឬអ្វីផ្សេងនោះទេ»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែនេះ (ការស្វែងរកអាណត្តិទី៣) មិនមែនជាអ្វីដែលខ្ញុំកំពុងសម្លឹងដល់នោះឡើយ»។ ហើយលោកបានរាយបញ្ជីគណបក្សសាធារណរដ្ឋដែលអាចចូលជំនួសតំណែងរបស់លោក ក្នុងនោះមានរួមទាំងអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm