រដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី៥ ខែឧសភា) នេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់នៅតែប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរជុំទី៤ ជាមួយទីក្រុងវ៉ាស៊ីនតោន ត្រូវបានពន្យារពេលកាលពីចុងសប្តាហ៍កន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា៖ «យើងបានប្រកាសពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបន្តផ្លូវសន្ទនា និងការទូត ហើយយើងបានបង្ហាញការត្រៀមខ្លួនពេញលេញរបស់យើង ដោយបានចូលរួមក្នុងការចរចាជាច្រើនជុំ»។
លោកបានបន្ថែមថា អ៊ីរ៉ង់កំពុងរង់ចាំព័ត៌មានលម្អិតពីអ្នកសម្របសម្រួលអូម៉ង់ ទាក់ទងនឹងការបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។
ប្រទេសអូម៉ង់បានឲ្យដឹងថា ជុំទី ៤ នៃការពិភាក្សានុយក្លេអ៊ែរដែលបានគ្រោងទុក នៅថ្ងៃទី៣ ឧសភា នឹងត្រូវកំណត់កាលបរិច្ឆេទឡើងវិញ ដោយសារហេតុផលភស្តុភារ៕
