ការិយាល័យសារព័ត៌មានរបស់ក្រសួងនេះ បានប្រាប់សារព័ត៌មាន TASS នៅថ្ងៃចន្ទនេះថា អ្នកបច្ចេកទេសគ្រាប់បែកនៃក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានរកឃើញ និងកម្ទេចចោលគ្រាប់រំសេវជាង ៣.៧០០គ្រាប់ នៅក្នុងតំបន់ឃើស( Kursk) ។

ការិយាល័យសារព័ត៌មាននេះ បាននិយាយថា៖«ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ អ្នកបច្ចេកទេសគ្រាប់បែក បានរាវរកលើផ្ទៃដីជាងមួយហិចតា ដោយប្រើប្រាស់ឧបករណ៍មនុស្សយន្ត។ ពួកគេបានបំផ្លាញចោលគ្រឿងផ្ទុះជាង ៦០គ្រាប់។ ចាប់តាំងពីខែសីហា [ពួកគេបាន] បានបំផ្លាញការរកឃើញគ្រាប់រំសេវដ៏គ្រោះថ្នាក់ជាង ៣.៧០០គ្រាប់។
ការិយាល័យសារព័ត៌មាន បានបញ្ជាក់ថា បុគ្គលិកបោសសម្អាតមីនរបស់ក្រសួងសង្គ្រោះបន្ទាន់ កំពុងរាវរកក្នុងតំបន់ដែលមានប្រជាជនរស់នៅ ដីកសិកម្ម ផ្លូវថ្នល់ និងទឹកដីជាប់គ្នា ការស្វែងរក និងកម្ទេចគ្រាប់មីន គ្រាប់កាំភ្លើងធំ គ្រាប់បែកដៃ និងយានដ្រូន។
ដូចដែលបានរាយការណ៍មុននេះ អភិបាលតំបន់ឃើសស្តីទី លោក Alexander Khinshtein បានស្នើសុំ រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់លោក Alexander Kurenkov ចាត់តាំងកងកម្លាំងបន្ថែមសម្រាប់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន នៅក្នុងតំបន់នេះ។
