រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងពេលមានការប្រឈមមុខដាក់គ្នា រវាងឥណ្ឌា និងប៉ាគីស្ថាន

2025/05/05 06:54:21 pm        21


ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់រដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានហើយ នៅថ្ងៃចន្ទ (ទី៥ ខែឧសភា) នេះ សម្រាប់ដំណើរទស្សនកិច្ចមួយថ្ងៃ ដើម្បីជួបថ្នាក់ដឹកនាំជាន់ខ្ពស់ ស្របពេលប្រទេសនេះមានភាពតានកាន់តែខ្លាំងជាមួយប្រទេសជិតខាងឥណ្ឌា ក្រោយការវាយប្រហារមួយបានសម្លាប់ភ្ញៀវទេសចរកាលពីខែមុន នៅក្នុងតំបន់ដែលមានជម្លោះ គឺកាស្មៀរ។

ឥណ្ឌាបានចោទប៉ាគីស្ថានថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់នេះ ជាការចោទប្រកាន់ដែលក្រុងអ៊ីស្លាម៉ាបាដបដិសេធ។ ហើយប្រទេសនេះបង្ហើបថា ខ្លួនមាននូវ «ព័ត៌មានស៊ើបការណ៍សម្ងាត់» ដ៏គួរឲ្យទុកចិត្ត ដែលថា ឥណ្ឌាមានបំណងចាប់ផ្តើមវិធានការយោធា ដោយនាំឲ្យមានការរំពឹងទុកពីការកើតសង្គ្រាម រវាងគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២។

ការិយាល័យការបរទេសរបស់ប៉ាគីស្ថានមិនបានលើកឡើងឲ្យបានច្បាស់លាស់នោះឡើយថា តើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នឹងពិភាក្សាអំពីការប្រឈមមុខដាក់គ្នានេះដែរ ឬអត់ ប៉ុន្តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា បញ្ហានេះនឹងស្ថិតក្នុងរបៀបវារៈ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា៖ «ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់អ៊ីរ៉ង់ ទាំងជាមួយប៉ាគីស្ថាន និងឥណ្ឌា មធ្យោបាយនៃការកាត់បន្ថយភាពតានតឹង ក្នុងឧបទ្វីបនេះ នឹងស្ថិតក្នុងចំណោមបញ្ហាផ្សេងៗ ដែលត្រូវបានលើកយកមក អំឡុងកិច្ចប្រជុំរបស់លោក Araqchi»។

លោក Araqchi ដែលនឹងមានវត្តមាននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដមួយថ្ងៃ ត្រូវបានគេរំពឹងថា នឹងទៅកាន់ទីក្រុងដេលីរបស់ប្រទេសឥណ្ឌា នៅចុងសប្តាហ៍នេះ។ គេមិនទាន់ច្បាស់នៅឡើយទេថា តើដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងទុកតាំងពីមុនពេលមានភាពតានតឹងចុងក្រោយនេះដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am