រដ្ឋមន្រ្តីក្រសួងសុខាភិបាល «សូមយើងរួមគ្នាប្រឆាំងជាមួយនឹងជំងឺមហារីក»

2025/05/06 02:50:37 am        99

ភ្នំពេញ ៖ បន្ទាប់ពីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការធ្វើបទបង្ហាញស្តីពី «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ តំណាងដោយលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។

​ជាកិច្ចចាប់ផ្តើមឆ្លុះបញ្ចាំងអំពីខ្លឹមសារ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ឯកសារដ៏សំខាន់នេះ គឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រួមទាំងតំណាងក្រសួង ស្ថាប័ន និងអង្គការនានា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសហភាតរៈទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការធ្វើឱ្យផែនការជាតិនេះលេចជារូបរាងឡើងនាថ្ងៃដ៏នក្ខត្តឫក្សនេះ។ ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់។ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជាអ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នាត្រូវប្រឹងប្រែងប្រែក្លាយសំណាងអាក្រក់នេះ ឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹមនេះគឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមកបញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា។ 

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ និងសូមផ្ញើសារទៅប្រជាពលរដ្ឋគ្រប់រូបអំពីការការពារ និងការប្រយុទ្ធប្រឆាំងនៃជំងឺមហារីកដូចតទៅ៖

ក. ចំពោះអ្នកវិជ្ជាជីវសុខាភិបាល៖ សូមទំនាក់ទំនងជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ដោយធ្វើការស្វែងយល់ចិត្តអ្នកជំងឺ នៅពេលពួកគាត់ទទួលដំណឹងថាមានជំងឺមហារីក ធ្វើយ៉ាងណាកុំឱ្យអ្នកជំងឺបាក់ទឹកចិត្ត បាត់បង់ស្មារតី។

ខ. ចំពោះអ្នកពាក់ព័ន្ធ៖ ត្រូវចូលរួមប្រឆាំងជាមួយជំងឺមហារីក សូមគ្រប់ក្រសួង ស្ថាប័ន ចូលរួមទាំងអស់គ្នា ក្នុងការបង្ការឱ្យស្រប និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដូចជា ការចូលរួមចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ការអប់រំសុខភាព តាមសាលា តាមសហគមន៍ ត្រួតពិនិត្យផលិតផលកសិកម្ម ទៅលើសាច់នាំចូល។ល។ 

គ. ចំពោះប្រជាពលរដ្ឋ៖ សូមឱ្យស្វែងយល់អំពីការគំរាមគំហែងនៃជំងឺមហារីក ទំនាក់ទំនងជំងឺមហារីកជាមួយជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់ក្រុមគ្រួសារ សុវត្ថិភាពសុខភាពយូរអង្វែង ក្តីសង្ឃឹម ការព្រាត់ប្រាស់ បំណុល។ ដែលយើងអាចកាត់ចេញបាននៃកត្តាខាងក្រៅរបស់ជំងឺមហារីក។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ឆាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា។

មុននឹងបញ្ចប់ពិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរ «ត្រូវរួមគ្នា ដើម្បីកម្ពុជាយើងកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកនេះ ហើយមានសង្ឃឹមថាកម្មវិធីជាតិប្រយុទ្ធនឹងជំងឺមហារីក នឹងទទួលបានជោគជ័យទៅតាមដំណើរការ ដើម្បីសុខភាពរបស់ជាតិកម្ពុជារបស់យើង»៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm