ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា ក្នុងគោលបំណងកាត់បន្ថយការចំណាយពេលវេលាដើម្បីអនុម័តរោងចក្រផលិតតឱសថនៅក្នុងប្រទេស ជាផ្នែកនៃបទប្បញ្ញត្តិថ្មីដើម្បីលើកទឹកចិត្តដល់ការផលិតឱសថក្នុងស្រុក។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval Office ដែលលោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងធ្វើការប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះអំពីការចំណាយលើឱសថ ព្រមទាំងការដំឡើងពន្ធលើឱសថ ផងដែរ។

កាលពីខែមុន រដ្ឋបាលរបស់លោក Trump បានបើកការស៊ើបអង្កេតលើការនាំចូលឱសថ និងគ្រឿងអេឡិចត្រូនិក ខណៈខ្លួនសំឡឹងមើលទៅលើការដំឡើងពន្ធលើផ្នែកទាំងពីរ ដោយហេតុផលថា ការពឹងផ្អែកយ៉ាងទូលំទូលាយលើការផលិតឱសថនិងបន្ទះឈីបមកពីបរទេស គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃច័ន្ទ លោក Trump ក៏បានចុះហត្ថលេខាលើក្រឹត្យដែលហាមឃាត់ការផ្តល់មូលនិធិសហព័ន្ធសម្រាប់ការស្រាវជ្រាវមុខងារដែលជាធម្មតាបង្កើនការបង្កើតវីរុស។