ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីល ឥណ្ឌាបញ្ជាឱ្យធ្វើសមយុទ្ធ ខណៈភាពតានតឹងកាស្មៀរមិនអន់ថយ

2025/05/06 05:53:32 pm        130

ប៉ាគីស្ថាន បានធ្វើតេស្តមីស៊ីលជាលើកទីពីរក្នុងរយៈពេល ៣ថ្ងៃកាលពីថ្ងៃចន្ទ (០៥ ឧសភា) ហើយឥណ្ឌា បាននិយាយថា ខ្លួនបានបញ្ជាឱ្យរដ្ឋជាច្រើនធ្វើសមយុទ្ធសន្តិសុខ ខណៈភាពតានតឹងមិនអន់ថយ ស្របពេលការភ័យខ្លាចថាប្រទេសជិតខាងទាំងពីរអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាជុំវិញការវាយប្រហារអ្នកទេសចរនៅតំបន់កាស្មៀរ។

ក្រុមហ៊ុនវាយតម្លៃទំនុកចិត្តហិរញ្ញវត្ថុ Moody's បានព្រមានថា ការប្រឈមមុខដាក់គ្នាអាចទម្លាក់ការកែទម្រង់សេដ្ឋកិច្ចរបស់ទីក្រុងអ៊ីស្លាម៉ាបាដ ខណៈមហាអំណាចពិភពលោកបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។ ទំនាក់ទំនងរវាងរដ្ឋមានអាវុធនុយក្លេអ៊ែរទាំងពីរ បានធ្លាក់ចុះខ្លាំងចាប់តាំងពីខ្មាន់កាំភ្លើងសម្លាប់មនុស្ស ២៦នាក់កាលពីថ្ងៃទី២២ ខែមេសា ក្នុងតំបន់កាស្មៀរ របស់ឥណ្ឌា ដែលជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅឥណ្ឌា អស់ជិតពីរទសវត្សរ៍។

ប្រភពរដ្ឋាភិបាលមួយបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ក្រសួងមហាផ្ទៃរបស់ឥណ្ឌា បានស្នើឱ្យរដ្ឋមួយចំនួនធ្វើសមយុទ្ធសន្តិសុខនៅថ្ងៃទី០៧ ខែឧសភា ដើម្បីធានាបាននូវការត្រៀមលក្ខណៈស៊ីវិល ប៉ុន្តែមិនបញ្ជាក់ថារដ្ឋណាខ្លះ ឬនិយាយអំពីប៉ាគីស្ថាន ឬតំបន់កាស្មៀរទេ។

នៅមុននោះ កងទ័ពប៉ាគីស្ថាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលបាញ់ពីដីទៅដី ស៊េរី Fatah រយៈចម្ងាយ ១២០គីឡូម៉ែត្រ រយៈពេលពីរថ្ងៃបន្ទាប់ពីការបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលបាលីស្ទិកបាញ់ពីដីទៅដី Abdali រយៈចម្ងាយ ៤៥០គីឡូម៉ែត្រ។

ឥណ្ឌា បានចោទប៉ាគីស្ថាន ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅកាស្មៀរ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ហើយនិយាយថា ខ្លួនមានព័ត៌មានសម្ងាត់ថា ទីក្រុងញូវដេលី មានបំណងចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងខ្លួនក្នុងពេលឆាប់ៗ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        165
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        153
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm