ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Donald Trump ថា រាល់ភាពយន្តនាំចូលមកក្នុងសហរដ្ឋអាមេរិកដែលផលិតនៅបរទេស នឹងត្រូវបង់ពន្ធ១០០% ពិតជាបានទាក់ទាញការមិនពេញចិត្តជាខ្លាំងក្នុងវិស័យភាពយន្តហូលីវូដ (Hollywood) ក៏ដូចជាឧស្សាហកម្មភាពយន្តអន្តរជាតិដែលហាក់ដូចជាផ្តោតសំខាន់ទៅលើ - កាណាដា ចក្រភពអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបដូចជា ហុងគ្រី និងអ៊ីតាលី ជាដើម។

ការវិភាគដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន The guardian របស់អង់គ្លេសនិយាយថា ខណៈលោកTrump បានបញ្ចប់ប្រកាសអមដោយចំណងជើងថា យើងចង់បានភាពយន្តដែលផលិតនៅអាមេរិក ម្តងទៀត! ភាពច្របូកច្របល់នៃសង្គ្រាមពន្ធគយរបស់ Trump កាលពីកន្លងទៅ បានបង្កឱ្យមានការរំពឹងទុកដ៏ក្តៅគគុក ក៏ដូចជាការប្រឆាំងនៅក្នុងឧស្សាហកម្មភាពយន្តក្នុងរបៀបដែលអាចនឹងកើតឡើង។

ការអនុវត្តជាក់ស្តែងនៃរបៀបដែលពន្ធគយអាចត្រូវបានដាក់លើខ្សែភាពយន្តគឺនៅឆ្ងាយពីភាពច្បាស់លាស់។លោកTrump ហាក់ដូចជាមានការជំរុញមួយផ្នែកដោយការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការដាក់កំហិតការនាំចូលខ្សែភាពយន្តហូលីវូដ ជាផ្នែកនៃការសងសឹកគ្នាទៅវិញទៅមកក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែប្រព័ន្ធកូតាទៅកាន់អាមេរិកខាងជើង នឹងលេចឡើងចំពោះមុខដែលមិនអាចដំណើរការបាន។

ភាពយន្តលែងជាវត្ថុផលិតដែលត្រូវឆ្លងកាត់ច្រកកំពង់ផែចូលក្នុងទឹកដីរបស់សហរដ្ឋអាមេរិកទៀតហើយ ហើយសញ្ជាតិនៃការផលិតរបស់ពួកគេគឺនៅឆ្ងាយពីភាពច្បាស់លាស់។ ការផលិតខ្សែភាពយន្តភាគច្រើន និងកម្មវិធីទូរទស្សន៍ គឺជាការងារដ៏ស្មុគស្មាញនៃការវិនិយោគសាជីវកម្ម កម្លាំងពលកម្មប្រភពសកល និងប្រាក់ចំណូលពហុជាតិ។ ខ្លះជាប្រតិបត្តិការតូចតាច ទទួលបានប្រាក់កម្រៃតិច ខ្លះទៀតមើលទៅធំសម្បើម តែចំណូលតិច៕