បាល់ទាត់៖ ការប្រកួតក្របខណ្ឌ English Premier League រវាង Tottenham Hotspur នៅទឹកដី Brighton ត្រូវបានប្រកាសលើកពេលប្រកួតហើយដោយសារបញ្ហាផ្ទុះឆ្លងជំងឺ Covid-19។ ការប្រកួតរបស់ Spurs នៅ UEFA Europa Conference League ទល់នឹងក្លិបបារាំង Rennes យប់មិញក៏ត្រូវបានលើកពេលដែរ។
កីឡាករ និងសមាជិកក្លិបសរុបចំនួន ១៣នាក់របស់ Tottenham Hotspur ត្រូវបានរកឃើញវិជ្ជមាន Covid-19 មុនការប្រកួតទល់នឹង Rennes។ បើតាមការបញ្ជាក់របស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះឱ្យដឹងថា សមាជិកក្លិបចំនួន ៥នាក់ និងកីឡាករចំនួន ៨នាក់មានវិជ្ជមាន Covid-19។ ទីលានហ្វឹកហាត់របស់ Spurs ត្រូវបានបិទទ្វាតាំងពីថ្ងៃព្រហស្បតិ៍។ ក្រៅពីការប្រកួតយប់មិញ និង Brighton ចុងសប្តាហ៍នេះ Spurs ត្រូវបន្តជួប Leicester នៅថ្ងៃទី១៦, Liverpool ថ្ងៃទី១៩ និង West Ham ថ្ងៃទី២២ ពាន EFL Cup៕
អត្ថបទ៖នាង សុភាវុធ