អ៊ីរ៉ង់៖ មេដឹកនាំអ៊ីស្រាអែល ទាញអាមេរិកឲ្យធ្លាក់ចូលទៅក្នុង «មហន្តរាយ» ក្នុងតំបន់

2025/05/06 10:42:14 pm        61

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃចន្ទ (ទី៥ ខែឧសភា) បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា បានប្រឹងប្រែងអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលទៅក្នុង «មហន្តរាយ» នៅតំបន់មជ្ឈិមបូព៌ា ដោយព្រមានកុំមានការប៉ុនប៉ងណាមួយវាយប្រហារអ៊ីរ៉ង់ឲ្យសោះ។

អមដោយការព្រមានកុំបង្កើត «កំហុសណាមួយលើអ៊ីរ៉ង់» ឲ្យសោះ លោក Araghchi បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «លោក Netanyahu កំពុងជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអូសទាញរដ្ឋបាលនេះឲ្យធ្លាក់ចូលទៅក្នុងមហន្តរាយមួយផ្សេងទៀត នៅក្នុងតំបន់របស់យើង»។

ជាមួយគ្នានេះ លោក Araghchi ក៏បានចោទលោក Netanyahu ផងដែរថា បាន «ប៉ុនប៉ងបញ្ជាដោយបើកចំហនូវអ្វីដែលប្រធានាធិបតី លោក (Donald) Trump អាចធ្វើ និងមិនអាចធ្វើ នៅក្នុងទំនាក់ទំនងការទូតរបស់លោកជាមួយអ៊ីរ៉ង់»។

អ្នកការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល សម្រាប់សង្គ្រាម នៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ ការលើកឡើងនោះក៏សំដៅផងដែរទៅលើការវាយប្រហារសងសឹករបស់សហរដ្ឋអាមេរិក ចំពោះក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ នៅក្នុងប្រទេសយេម៉ែន ដែលបាននិងកំពុងដាក់គោលដៅវាយប្រហារលើការដឹកជញ្ជូនទំនិញរបស់អ៊ីស្រាអែល និងសមុទ្រក្រហម ពេញមួយសង្រ្គាម នៅតំបន់ហ្កាហ្សានេះ។

លោកបានសង្កត់ធ្ងន់ថា «ការគាំទ្រដ៏គ្រោះថ្នាក់ ដើម្បីឲ្យលោក Netanyahu ប្រព្រឹត្តអំពើប្រល័យពួជសាសន៍ នៅតំបន់ហ្កាហ្សា និងការធ្វើសង្រ្គាម តំណាងឲ្យលោក Netanyahu ក្នុងប្រទេសយេម៉ែន មិនបានផ្ដល់ផលចំណេញអ្វីដល់ប្រជាជនអាមេរិកឡើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា លោក Netanyahu បានទម្លាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់ និងបានប្តេជ្ញាសងសឹក បន្ទាប់ពីក្រុមហ៊ួទី បានបាញ់មីស៊ីលត្រូវចំតំបន់អាកាសយានដ្ឋានអន្តរជាតិ Ben Gurion របស់អ៊ីស្រាអែល។ អ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមានពាក់ព័ន្ធនឹងការវាយប្រហារនេះទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm