សេតវិមាន៖ មិនទាន់មានការសម្រេចនៅឡើយទេ ជុំវិញអត្រាពន្ធភាពយន្តបរទេស

2025/05/06 10:58:32 pm        78

អ្នកនាំពាក្យសេតវិមាន លោក Kush Desai កាលពីថ្ងៃចន្ទ (ទី៥ ខែឧសភា) បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទាន់ធ្វើការសម្រេចចុងក្រោយណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងពន្ធលើវិស័យភាពយន្តបរទេស ប៉ុន្តែកំពុងស្វែងរកជម្រើសទាំងអស់ ដើម្បីអនុវត្តតាមការណែនាំរបស់ប្រធានាធិបតី ទាក់ទងនឹងផលិតកម្មហូលីវូដ។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក លោក Trump បានប្រកាសអត្រាពន្ធ ១០០លើភាពយន្ត ដែលផលិតនៅក្រៅប្រទេស ដោយនិយាយថា ឧស្សាហកម្មភាពយន្តអាមេរិក កំពុង «ធ្លាក់ចុះយ៉ាងឆាប់រហ័ស» ដោយសារតែការលើកទឹកចិត្តដែលប្រទេសផ្សេងទៀតផ្តល់ជូន ដើម្បីទាក់ទាញអ្នកផលិតភាពយន្ត។

មន្ត្រីសេតវិមានបានកត់សម្គាល់ថា ការផលិតភាពយន្តហូលីវូដ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដោយមានការថតត្រឹមតែ ៤៥១ថ្ងៃប៉ុណ្ណោះ សម្រាប់ខ្សែភាពយន្តខ្នាតវែង នៅក្នុងតំបន់ ដោយធ្លាក់ចុះជិត ៣០ភាគរយ ធៀបនឹងឆ្នាំមុន។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social របស់លោក ដែលប្រកាសពីពន្ធថ្មីនោះ លោក Trump បានប្រាប់ថា លោកកំពុងផ្តល់សិទ្ធិឲ្យទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ដើម្បីចាប់ផ្តើមដំណើរការនូវការដំឡើងពន្ធ ១០០ភាគរយជាបន្ទាន់ លើខ្សែភាពយន្តទាំងអស់ផលិតនៅបរទេស ដែលបន្ទាប់មកត្រូវបានបញ្ជូនមកកាន់សហរដ្ឋអាមេរិក។

យ៉ាងណាក្ដី សេតវិមានមិនបានចេញផ្សាយព័ត៌មានលម្អិត អំពីមូលដ្ឋានច្បាប់ សម្រាប់វិធានការនេះ ឬថា តើវានឹងត្រូវបានអនុវត្តដោយរបៀបណា ដែលទុកឲ្យមនុស្សជាច្រើននៅក្នុងឧស្សាហកម្មភាពយន្តមានភាពរំជើបរំជួល៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm