បាល់ទាត់៖ ខ្សែបម្រើអាល្លឺម៉ង់របស់ Bayern Munich, Joshua Kimmich នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ដាច់ឆ្នាំ ដោយសារបញ្ហាសួតបង្កដោយជំងឺ Covid-19។ កីឡាករវ័យ ២៦ឆ្នាំរូបនេះគឺជាកីឡាករម្នាក់ដែលសំរេចចិត្តមិនចាក់វ៉ាក់សាំងប្រឆាំង Covid-19 និងត្រូវបានធ្វើតេស្តវិជ្ជមានកាលពីខែមុន។

Kimmich បាននិយាយថា អាការៈបច្ចុប្បន្នរបស់គេមិនមានបញ្ហាអ្វីធំដុំទេ តែគ្រូពេទ្យមិនអនុញ្ញាតឱ្យធ្វើការងារធ្ងន់ឡើយ ដោយសារពិនិត្យឃើញពីការជ្រៀតចូលនៃមេរោគក្នុងសួតបន្តិចបន្តួច។ រំលឹកថា Joshua Kimmich បានអវត្តមានពីការប្រកួតនៅ Bundesliga ទល់នឹង Arminia Bielefeld និង Borussia Dortmund ក៏ដូចជានៅ UCL ទល់នឹង Dynamo Kyiv និង Barcelona ដោយសារតេស្តវិជ្ជមានកូវីដ-១៩។ Kimmich នឹងអវត្តមានពេល Bayern Munich ជួប Mainz, Stuttgart និង Wolfsburg មុនពេលសម្រាករដូវរងាដល់ឆ្នាំក្រោយ៕
អត្ថបទ៖នាង សុភាវុធ