ស្វាយរៀង ៖ តំណាងអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណះ លោកមិន ទួន ដែលទទួលបានផ្ទះគោលនយោបាយរាជរដ្ឋាភិបាល ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងពេលចូលរួមវាស់វែងព្រំប្រទល់ដីផ្ទះ និងដីកសិកម្ម បន្ថែមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវអំគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ តែងតែគិតគូរដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងមរណះ តាមរយះផ្តល់គោលនយោបាយ ពិសេសផ្ទះសំបែង និងដីកសិកម្មដល់ពួកគាត់ ដើម្បីនិរន្តភាពជីវភាពរបស់ពួកគាត់និងគ្រួសារ ។
សូមបញ្ជាក់ថាស្វាយរៀង គិតមកដល់ឆ្នាំ២០២៥នេះតាមរយះសមាគមន៏អតីតយុទ្ធជន រាជរដ្ឋាភិបាល ខេត្តបានទទួលផ្ទះ និងដីសេដ្ឋកិច្ចគ្រួសារចំនួន៥២៥ខ្នងហើយៗ បច្ចុប្បន្នក្រុមការងារបាននិងកំពុងបន្តស្ថាបនាផ្ទះបន្ថែមចំនួន៩០ខ្នង ដើម្បីដាក់អោយអតីតយុទ្ធជន គ្រួសារពលី ពិការ និង មរណះ នៅស្រុករមាសហែក ចូលស្នាក់នៅ។



