ប៉ាគីស្ថានចោទឥណ្ឌាថា បានធ្វើឲ្យលំហូរទន្លេ Chenab ប្រែប្រួល ខណៈភាពតានតឹងកើនឡើង

2025/05/07 02:16:38 am        74


ប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារ (ទី៦ ខែឧសភា) នេះ បានចោទប្រកាន់ប្រទេសឥណ្ឌាថា បានធ្វើឲ្យមានភាពប្រែប្រួលដល់លំហូររបស់ទន្លេ Chenab ជាទន្លេមួយក្នុងចំណោមទន្លេចំនួន ៣ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាន ក្រោមសន្ធិសញ្ញាទឹក Indus Waters Treaty ដែលពេលនេះត្រូវបានផ្អាក។

ទន្លេដ៏សំខាន់នេះមានប្រភពនៅឥណ្ឌា ប៉ុន្តែត្រូវបានបែងចែកទៅឲ្យប៉ាគីស្ថាន ក្រោមសន្ធិសញ្ញាទឹក Indus Waters Treaty ឆ្នាំ១៩៦០ ដែលចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរទាំង២។ ឥណ្ឌាបានផ្អាកសន្ធិសញ្ញានេះ បន្ទាប់ពីការវាយប្រហារដ៏អាក្រក់បំផុត នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា បានសម្លាប់មនុស្ស ២៦នាក់។

ទីក្រុងអ៊ីស្លាម៉ាបាដ បានព្រមានថា ការរំខានដល់ទន្លេរបស់ខ្លួន នឹងត្រូវបានចាត់ទុកថា ជា «សកម្មភាពបង្កសង្រ្គាម»។ លោក Kazim Pirzada រដ្ឋមន្ត្រីក្រសួងធារាសាស្ត្រខេត្ត Punjab បានប្រាប់សារប័ត៌មាន AFP ថា៖ «យើងបានឃើញការប្រែប្រួលនៅក្នុងទន្លេ (Chenab) ដែលមិនមែនកើតឡើងដោយធម្មជាតិនោះឡើយ»។

លោក Pirzada បានព្រមានថា ខេត្ត Punjab ដែលមានព្រំប្រទល់ជាប់ឥណ្ឌា និងមានប្រជាជនជិតពាក់កណ្តាលនៃប្រជាជនប៉ាគីស្ថានចំនួន ២៤០លាននាក់ គឺជាតំបន់កសិកម្មរបស់ប្រទេស ហើយ «ផលប៉ះពាល់ភាគច្រើន នឹងកើតមាននៅក្នុងតំបន់ដែលមានផ្លូវទឹកជំនួសតិចតួច»។ លោក Pirzada បានបន្ថែមថា «មួយថ្ងៃ ទឹកទន្លេមានលំហូរធម្មតា ហើយមួយថ្ងៃទៀត វាមានការថយចុះយ៉ាងខ្លាំង»។

នៅតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាន បរិមាណទឹកដ៏ច្រើនពីឥណ្ឌា ត្រូវបានគេរាយការណ៍ថា ត្រូវបានបញ្ចេញកាលពីថ្ងៃទី២៦ ខែមេសា។ នេះបើយោងតាមវិទ្យាស្ថាន Jinnah ជាវិទ្យាស្ថានស្រាវជ្រាវដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm