ក្រុមសាច់ញាតិកម្មករអណ្តែងរ៉ែដែលត្រូវបានសម្លាប់ក្នុងប្រទេសប៉េរូ បានសុំឲ្យក្រុមអាជ្ញាធរ ពន្លឿនការប្រគល់សាកសពមនុស្សជាទីស្រលាញ់របស់ពួកគេ ។
កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនជីករ៉ែ Poderosa និយាយថា សាកសពរបស់កម្មករ ១៣នាក់មកពីក្រុមហ៊ុនក្នុងស្រុក R&R ដែលជាប់កិច្ចសន្យាជីករ៉ែជាមួយក្រុម Poderosa ត្រូវបានរកឃើញនៅដោយនគរបាល បន្ទាប់ពីពួកគេត្រូវបានចាប់ជម្រិតកាលពីខែមុន ។
ទីភ្នាក់ងារព័តមានប៉េរូ Andina រាយការណ៍កាលពីយប់ថ្ងៃចន្ទថា សាកសពមនុស្ស ៣នាក់ ក្នុងចំណោមសាកសព ១៣នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិរបស់ពួកគេវិញ ដោយមន្ទីរពេទ្យ La Libertad Medical Legal Unit II ស្ថិតក្នុងទីក្រុង Trujillo ។
សាច់ញាតិគ្មានអត្តសញ្ញាណម្នាក់របស់កម្មករអណ្តូងរ៉ែត្រូវបានគេសម្លាប់ និយាយថា ពួកយើងចង់ឲ្យក្រុមអាជ្ញាធរពន្លឿនដំណើរការប្រគល់សាកសព ដើម្បីឲ្យពួកយើងអាចយកសាកសពសាច់ញាតិរបស់ពួកគេទៅបញ្ចុះបាន ។
កាលពីព្រឹកថ្ងៃចន្ទ ប្រធានាធិបតីប៉េរូលោក Dina Boluarte បានប្រកាសថា ការជីករ៉ែនៅស្រុកភាគខាងជើង Pataz នឹងត្រូវផ្អាករយៈពេល ៣០ថ្ងៃ ក្រោយឃាតកម្មដ៏ឃោឃៅនេះ ។
រដ្ឋាភិបាលប៉េរូ មានគម្រោងផងដែរបង្កើតមូលដ្ឋានយោធា និងអនុវត្តបំរាមគោចរ ចាប់ពីវេលាម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៦ព្រឹក នៅក្នុងស្រុក Pataz ៕