ទីក្រុង Cochabamba របស់ប្រទេសបូលីវី មើលឃើញសុទ្ធតែគំនរសំរាមមិនទាន់បានប្រមូល ស្របពេលដែលតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ឈានចូលដល់សប្តាហ៍ទី ២ ជាប់ៗគ្នានៃជម្លោះការចោលកាកសំណល់ ។
គំនរសំរាមក្រុង Kara Kara បានបិទ ធ្វើឲ្យទីក្រុងមួយនេះ គ្មានជម្រើសសម្រាប់ការចោលការសំណល់ ។
ទីក្រុង Cochabamba បានបង្កើតគំនរសំរាមអាសន្នមួយទៀតនៅទីក្រុងជិតខាង Colcapirhua ប៉ុន្តែអ្នកស្រុកបានរារាំង ធ្វើឲ្យទីក្រុងមួយនេះ គ្មានជម្រើស ។
ស្របពេលដែលពលរដ្ឋមួយចំនួនបន្តរស់នៅទាំងមានគំនរសំរាម និងខ្លិនអសោចរបស់វា ពលរដ្ឋខ្លះទៀត នាំគ្នាបិទផ្លូវ ដើម្បីទាមទារឲ្យក្រុមអាជ្ញាធរចាត់វិធានការបន្ទាន់លើបញ្ហាសំរាម ដែលពួកគេអះអាងថា វាជាហានិភ័យនៃជំងឺឆ្លងមួយដល់កុមារ ៕