ភ្លើងធ្លាក់ខ្លាំងនៅទីក្រុង Itagui ស្ថិតនៅភាគពាយ័ពប្រទេសកូឡុំប៊ី បានឆក់យកអាយុជីវិតមនុស្សម្នាក់ ក្រោយកើតមានហេតុការណ៍បំណាក់ដី ។
កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ព្យុះដ៏ខ្លាំងក្លាបណ្តាលឲ្យទឹកព្រែក Los Olivares ហូរប្រៀបច្រាំង ហើយចរន្តទឹកហូរហៀរលើផ្លូវ ដោយហូរនាំយកទៅដំណាំ និងរថយន្តរបស់ប្រជាពលរដ្ឋ ។
សារព័ត៌មានជាតិរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងមនុស្សម្នាក់ទៀត រងរបួស នៅតំបន់រងគ្រោះ នៅទីក្រុង Itagui ។
ក្នុងទីក្រុង Itagui ក្រុមអាជ្ញាធរបានប្រកាសស្ថានភាពគ្រោះមហន្តរាយសាធារណៈ ហើយនិងរាយការណ៍ថា មនុស្សយ៉ាងហោច ៣៥គ្រួសារ បានរងផលប៉ះពាល់នៅក្នុងទីក្រុងមួយនេះ ។
បច្ចុប្បន្ន ក្រុមអាជ្ញាធរ និងក្រុមជួយសង្រ្គោះ កំពុងបោសសម្អាតផ្លូវរងការសង្កត់ពីបំណាក់ដី និងជួយដល់ក្រុមគ្រួសាររងផលប៉ះពាល់ ៕