អាជ្ញាធរតំបន់ទេសចរណ៍ និងអភិវឌ្ឍតំបន់ Petra និយាយថា ភ្ញៀវទេសចរជិត ១.៨០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់បុរាណវិទ្យាមួយនេះ ដោយក្រុមអាជ្ញាធរហ៊្សកដានី ក្រោយភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ ។
វីដេអូផ្តល់ជូនដោយក្រុមអាជ្ញាធរ ឃើញទឹកជំនន់នៅតាមកន្លែងមួយចំនួន ក្នុងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មួយនេះ ។
អាជ្ញាធរតំបន់ទេសចរណ៍ និងអភិវឌ្ឍតំបន់ Petra និយាយទៀតថា ក្រុមអាជ្ញាធរបានបិទបណ្តោះអាសន្នតំបន់មួយនេះផងដែរ ។
លោក Yazan Mohadin គឺជាមន្រ្តីក្នុងស្រុកមួយរូប និយាយថា ក្រុមជួយសង្រ្គោះ បានជម្លៀសភ្ញៀវទេសចររាប់រយនាក់ ក្រោយទឹកជំនន់ដ៏គំហក់ វាយប្រហារតំបន់បុរាណវិទ្យា Petra ។
លោកបន្តថា ចំនួនភ្ញៀវទេសចដែលមកកម្សាន្តលេងនៅថ្ងៃនេះ បានកើនឡើងច្រើនបំផុតចំនួន ១.៧៨៥នាក់ ហើយក្រុមការពារស៊ីវិល បានជម្លៀសពួកគេភាគច្រើនចេញ ប៉ុន្តែគ្មានគ្រោះថ្នាក់ណាមួយត្រូវបានរកឃើញនោះទេ ៕