នៅថ្ងៃអង្គារនេះ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA)របស់អង្គការសហប្រជាជាតិ(UN) បានច្រានចោលផែនការរបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការបិទប្រព័ន្ធជំនួយមានស្រាប់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
លោក Jens Laerke in Geneva គឺជាអ្នកនាំពាក្យការិយាល័យ OCHA នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនិយាយថា ពួកយើងមិនទទួលយកសំណើមួយនេះឡើយ ហើយផែនការមិនស្របតាមគោលការណ៍មនុស្សធម៌ជាមូលដ្ឋានស្នូលនៃភាពមិនលំអៀង អព្យាក្រឹតភាព និងការផ្តល់ជំនួយដោយឯករាជ្យនោះទេ ។
លោក Laerke បន្តថា ផែនការរបស់អ៊ីស្រាអែល ត្រូវបានបង្កើតឡើង ដើម្បីចង់គ្រប់គ្រងបន្ថែមទៀត និងរឹតត្បិតការផ្គត់ផ្គង់ជំនួយដែលប្រឆាំងនឹងអ្វីត្រូវការ ។
ក្រុមសិទ្ធិមនុស្ស បានប្រកាសអាសន្នកាលពីថ្ងៃចន្ទ ពេលដែលគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu អនុម័តផែនការពង្រីការវាយប្រហារប្រឆាំងក្រុមជីវពលហាម៉ាស ដែលអាចរួមបញ្ចូលការដណ្តើមគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល ហើយនិងគ្រប់គ្រងជំនួយ ។
កាលពីចុងខែមេសាកន្លងទៅ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ខ្លួនអស់ស្តុកស្បៀងអាហាររបស់ខ្លួនហើយនៅហ្កាហ្សា ដោយសារការបិទផ្លូវរបស់អ៊ីស្រាអែលលើការផ្គត់ផ្គង់ទាំងអស់ចាប់តាំងពីខែមីនាមក ។ អ៊ីស្រាអែលនិយាយថា ការទម្លាក់គ្រាប់បែកជាថ្មីរបស់ខ្លួន និងការបិទផ្លូវជំនួយតំបន់ហ្កាហ្សា មានបំណងបង្ខំក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ ៕