មន្រី្តជាន់ខ្ពស់ក្រសួងវប្បធម៌ ស្នើសិល្បករគ្រប់រូប រករូបមន្តឱ្យបានល្អៗ​ ច្នៃប្រឌិត​សិល្បៈ​សូនរូប​សហសម័យ​ឲ្យជា​របស់​កម្ពុជា

2021/12/10 11:24:41 pm        598

ភ្នំពេញ៖ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់សិល្បករគ្រប់រូបទាំងអស់ រករូបមន្តឲ្យបានល្អៗ ច្នៃប្រឌិតសិល្បៈសូន​រូប​សហសម័យ​ឲ្យជារបស់ប្រទេសកម្ពុជាប្រាកដ។

ការថ្លែងរបស់ឯកឧត្តម អ៊ុក សុជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់​ជាតិ​សី្តពី សិល្បៈ​សហសម័យ​កម្ពុជារៀបចំដោយនាយកដ្ឋានសិល្បៈសូនរូប ​និងសិល្បៈសិប្បកម្ម នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្តម បន្តថា ក្នុងនាមយើងជាអ្នកសិល្បករ ត្រូវ​ពួតផ្តុំ​ឲ្យមានតម្លៃមួយ ឯកភាពជាតិ។ សិក្ខាសាលា​ដែល​រៀបចំ​ក្នុង​ពេល​នេះ គឺជាព្រឹតិ្តការណ៍វប្បធម៌ ដ៏មានសារៈសំខាន់មួយ ដែលអាច​ចូលរួម​វិភាគទាន​ដល់​ការអភិរក្ស ​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ​វប្បធម៌អរូបី របស់ជាតិយើងឲ្យកាន់តែ​មាន​ភាពប្រសើរឡើង ​និងស្របតាមគោលនយោបាយវប្បធម៌ ​ក្នុងការ​ជំរុញ​លើកកម្ពស់ និង​ផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយនូវស្នាដៃសិល្បៈ ​និងសិល្បៈសិប្បកម្ម សំដៅលើក​កម្ពស់​នូវ​គុណភាព និងផ្តត់ផ្គង់​ដល់អ្នកប្រើបា្រស់ទាំងក្នុងស្រុក និងក្រៅស្រុកបម្រើដល់ការអភិវឌ្ឍវិស័យទេសចរណ៍​នៅកម្ពុជា។

ឯកឧត្តម អ៊ុក សុជាតិ បានបញ្ជាក់ទៀតថា​ បច្ចុប្បន្ននេះប្រទេសជាតិ ​និងពិភពលោក បានកំពុង​ធ្វើ​ដំណើរ​ទៅ​មុ​ខ​យ៉ាង​លឿន​នៃ​សតវត្សទី២១ ​ដោយឡែកសិល្បៈគ្រប់ទម្រង់ ក៏បាន​វិវត្តន៍​ទៅមុខឥត​ឈប់ឈរ ​ដោយផ្អែក​ទៅ​លើ​កត្តា​ទស្សនវិជ្ជា​ទាន់​សម័យទំនើប​បង្កប់នូវខ្លឹមសារយ៉ាងជ្រៅ ដែល​តម្រូវ​ឲ្យអ្នកទស្សនា​ អ្នកអានត្រូវ​ការ​ពេល​វេលា​គិត​ពិចារណា​ទៅលើ​ស្នាដៃសិល្បៈទាំងនោះ។ អ្នកប្រាជ្ញខាងសិល្បៈពិភពលោក ​បានខិតខំរិះ​រក​គ្រប់​មធ្យោបាយ​ចាប់​តាំង​ពី​សតវត្សទី១ រហូត​មកដល់​សតវត្សទី ២០ឃើញថា ចលនារបស់សិល្បៈគ្រប់រូបភាពបានលេចឡើង ផ្សព្វផ្សាយគ្រប់​ទិសទី​នៅ​លើ​ផែនដីយើងនេះ ដោយឡែកសតវត្សទី២១ ជាសតវត្សនៃការបណ្តុះគំនិតថ្មី​បែប​សហសម័យ ​ដែលសិប្បករ​គ្រប់រូប​ត្រូវចេះគិតពិចារណាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានឲ្យដឹងថា សិក្ខា​សាលានាពេលនេះ គឺ​សំដៅ​បំផុស ​និងលើកទឹកចិត្តដល់សិល្បករ សិប្បករ អ្នក​ប្រកបកិច្ច​ការ​សិល្បៈវប្បធម៌ដ៏ទៃទៀត​ ពិសេស​មហាជន​ទូទៅ​ត្រូវ​ចូលរួម​ចំណែកក្នុងការអភិរក្ស ​និងអភិវឌ្ឍ នូវ​វិស័យសិល្បៈវប្បធម៌ជាតិគ្រប់ទម្រង់ឲ្យស្ថិតស្ថេរគង់វង្ស។​ យើង​សង្កេត​ឃើញថា ផ្នែកវិទ្យាសាស្រ្ត ក៏មានការរីកចម្រើនខាងផ្នែក​ឌីហ្សាញន៍ ក្រាហ្វិក សិល្បៈ កុំព្យូទ័រ​ និងការរៀបចំដាក់​តាំង​វត្ថុ​ផ្សេងៗ ដោយ​ប្រើគំនិតទស្សនៈ បញ្ចេញលើវិស័យសិល្បៈដូចគ្នា។ ​កាលណាមានគំនិតខ្ពង់ខ្ពស់ហើយ យើង​សម្លឹង​រក​អ្វី​ដែល​នៅជុំវិញខ្លួនយើង​ ជាវត្ថុ ឬរបស់របរផ្សេងៗ ដែលអាចច្នៃប្រឌិតទៅជាវត្ថុ​សិល្បៈ​បាន​ដោយងាយ។

លោកបានសង្កត់ធ្ងន់ថា សិល្បៈដែលមានកម្រិតខ្ពស់ ​គឺផ្តោតទៅលើទស្សនៈ ​និងគំនិតតែម្តង មិន​ផ្តោត​ទៅលើរូបរាង និង​ពណ៌សម្បុរប៉ុន្មាននោះទេ។ កាលណាមានគំនិតច្នៃប្រឌិត​បង្កើតខ្ពស់​ទៅ​តាម​សម័យ​កាល​ជឿនលឿន តាមជីវភាព​បច្ចុប្បន្ន គឺគេហៅថាទម្រង់សិល្បៈបែបសហសម័យ ហើយ​សហសម័យ​ គឺជាទម្រង់សិល្បៈរួមបញ្ចូលគ្នា​ ដោយ​បង្កើត​បាន​ជា​ទម្រង់មួយថ្មី ដែលជាគំនិត​របស់​សិល្បករផ្ទាល់ ​មិនចម្លងពីគេ​ មិនលួចពីគេ ​ហើយក៏ជាលក្ខណៈមួយ ទទួល​ស្គាល់​នៅក្នុងស្រុក និងក្រៅស្រុកផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm