[UPDATE] ឥណ្ឌាវាយប្រហារប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ខណៈក្រុងអ៊ីស្លាម៉ាបាតប្ដេជ្ញាសងសឹក ក្រោយការសម្លាប់អ្នកទេសចរនៅកាស្មៀរ

2025/05/07 03:26:05 pm        167

ឥណ្ឌាបានបាញ់មីស៊ីលទៅកាន់ទឹកដីប៉ាគីស្ថាននៅព្រឹកថ្ងៃពុធ ៧ ឧសភាសប្ដាហ៍នេះ ក្នុងការកើនឡើងនៃភាពតានតឹងយ៉ាងខ្លាំងរវាងគូប្រជែងមានអាវុធនុយក្លេអ៊ែរទាំងពីរ ដោយទីក្រុងអ៊ីស្លាម៉ាបាត(Islamabad )បានប្តេជ្ញាសងសឹក។ 

រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនបានវាយប្រហារទីតាំងចំនួនប្រាំបួន ដោយហៅថាជាការវាយប្រហារយ៉ាងជាក់លាក់លើជំរំភេរវករ នៅក្នុងតំបន់ កាស្មៀរ (Kashmir) គ្រប់គ្រងដោយប៉ាគីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីបានស្តីបន្ទោសទីក្រុង Islamabad សម្រាប់ការវាយប្រហារដ៏សាហាវទៅលើផ្នែកគ្រប់គ្រងដោយឥណ្ឌានៃតំបន់ជម្លោះដែលបានសម្លាប់អ្នកទេសច២៦នាក់កាលពីខែមុន។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានប្រាប់សារព័ត៌មាន AFP ថា ជនស៊ីវិលបីនាក់បានរងរបួសក្នុងការវាយប្រហារលើទីតាំងយ៉ាងហោចណាស់ចំនួនប្រាំ។

លោក Asif បាននិយាយថា ពួកលោកបានបញ្ជាក់ពីរបាយការណ៍នៃជនស៊ីវិលបីនាក់ដែលត្រូវបានសម្លាប់ រួមទាំងកុមារម្នាក់។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ អ្នកនាំពាក្យយោធាប៉ាគីស្ថាន បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨ នាក់ ។ 

នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយនៅលើបណ្ដាញសង្គម X ថាឥណ្ឌាបានបើកការវាយប្រហារដ៏កំសាក លើទីតាំងចំនួនប្រាំនៅក្នុងទឹកដីដែលគ្រប់គ្រងដោយប៉ាគីស្ថានដោយបន្ថែមថាទីក្រុង Islamabad មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការសងសឹកឆ្លើយតបទៅនឹង "ទង្វើនៃសង្រ្គាម" ដែលបង្កឡើងដោយឥណ្ឌា។

លោក Sharif បានបន្ថែមថា ប្រជាជាតិទាំងមូលឈរជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប៉ាគីស្ថានលើ របៀបដោះស្រាយជាមួយសត្រូវ" ហើយបាននិយាយថាសត្រូវនឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលបានជោគជ័យក្នុងចេតនាអាក្រក់របស់ខ្លួនឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm