ឥណ្ឌា និងប៉ាគីស្ថាន មានប្រវត្តិជម្លោះដ៏ជូរចត់ ខណៈភាពតានតឹងថ្មីកាន់តែអាក្រក់

2025/05/07 05:20:23 pm        346

ឥណ្ឌា បើកការវាយប្រហារលើទីតាំងជាច្រើននៅប៉ាគីស្ថាន នាថ្ងៃពុធ (០៧ ឧសភា) នេះ ឆ្លើយតបទៅនឹងការសម្លាប់មនុស្ស ២៦នាក់នៅតំបន់កាស្មៀរ ដែលខ្លួនគ្រប់គ្រង ហើយទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានប្ដេជ្ញាសងសឹក នៅក្នុងសកម្មភាពបង្កើនភាពតានតឹងចុងក្រោយបំផុតរវាងអ្នកជិតខាងទាំងពីរ បន្ថែមពីលើបញ្ជីដ៏វែងនៃប្រវត្តិជម្លោះយោធារវាងរដ្ឋមានអាវុធនុយក្លេអ៊ែរទាំងពីរ។

សង្គ្រាមលើកដំបូង រវាងប្រទេសទាំងពីរគឺនៅឆ្នាំ១៩៤៧ ទាក់ទងនឹងតំបន់កាស្មៀរ។ ប្រទេសឥណ្ឌា ដែលមានជនជាតិហិណ្ឌូភាគច្រើន និងប៉ាគីស្ថាន ដែលភាគច្រើនជាជនជាតិមូស្លីម ត្រូវបានបង្កើតឡើងនៅខែសីហា ឆ្នាំ១៩៤៧ បន្ទាប់ពីចក្រភពអង់គ្លេស ប្រគល់អាណានិគមគ្រប់គ្រងនៃឧបទ្វីបនេះ ហើយប៉ុន្មានខែក្រោយមក ប្រទេសថ្មីទាំងពីរធ្វើសង្រ្គាមដណ្ដើមគ្រប់គ្រងទឹកដីតំបន់ភ្នំហិម៉ាឡៃ កាស្មៀរ។

ក្រោយមកគឺសង្គ្រាមកាស្មៀរលើកទីពីរក្នុងឆ្នាំ១៩៦៥ ដោយភាគីទាំងពីរនៅតែដណ្ដើមការគ្រប់គ្រងលើតំបន់កាស្មៀរ ហើយកងកម្លាំងប៉ាគីស្ថាន បានឆ្លងចូលទៅក្នុងផ្នែករបស់ឥណ្ឌា នៃតំបន់ជម្លោះនេះ ជាការឆ្លើយតបទៅនឹងការដែលឥណ្ឌា បានបើកការលុកលុយយោធាឆ្លងកាត់ព្រំដែន។

ឆ្នាំ១៩៧១ គឺសង្គ្រាមនៅប៉ាគីស្ថានខាងកើត។ ប្រទេសជិតខាងទាំងពីរបានធ្វើសង្គ្រាមលើកទីបីរបស់ពួកគេលើស្លាបខាងកើតរបស់ប៉ាគីស្ថាន ជាទីដែលក្រុមក្នុងតំបន់កំពុងស្វែងរកឯករាជ្យភាពពីរដ្ឋាភិបាលសហព័ន្ធ។ ឆ្នាំ១៩៩៩ គឺសង្រ្គាម KarGIL ដែលមើលឃើញប្រទេសទាំងពីរប្រឈមមុខដាក់គ្នានៅតំបន់ខ្ពង់រាប Kargil បន្ទាប់ពីកងទ័ពប៉ាគីស្ថាន ជ្រៀតចូលតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។

ឆ្នាំ ២០១៦ មើលឃើញការវាយប្រហារ URI ដោយឥណ្ឌានិយាយថា ខ្លួនបានធ្វើ "ការវាយប្រហារយ៉ាងរហ័ស" លើឧបករណ៍បាញ់មីស៊ីលរបស់ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយមក្នុងទឹកដីប៉ាគីស្ថាន បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកមូលដ្ឋានយោធាឥណ្ឌា ក្នុងតំបន់ Uri នៃកាស្មៀរ។

នៅឆ្នាំ២០១៩ ជាការវាយប្រហារ PULWAMA ដោយពេលនោះ ឥណ្ឌាបានវាយតាមអាកាសលើអ្វីដែលខ្លួននិយាយថាជាជំរំហ្វឹកហាត់របស់ពួកសកម្មប្រយុទ្ធនៅជិតក្រុង Balakot របស់ប៉ាគីស្ថាន ជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់ Pulwama នៃកាស្មៀរ។ ចុងក្រោយបំផុតគឺជម្លោះនៅឆ្នាំ២០២៥នេះ នៅពេលដែលឥណ្ឌាបើកការវាយប្រហារលើទីតាំងជាច្រើននៅប៉ាគីស្ថានក្នុងថ្ងៃពុធសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm