ក្រសួងពាក់ព័ន្ធនឹងអ្នកធ្វើគោលនយោបាយជួបជជែកពិភាក្សារកវិធីបញ្ឈប់អំពើហិង្សាលើកុមារ

2025/05/07 06:25:00 pm        171

ក្រសួងពាក់ព័ន្ធនានា នឹងអ្នកធ្វើគោលនយោបាយ បានជួប​ជជែក​ពិភាក្សា​រក​វិធី​បឈ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន នៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ បាន​រៀប​ចំ​វេទិកា​កុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទស្តីពី «ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជាអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ វេទិការនេះ ប្រារ​ព្ធ​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច ក្រោមអធិបតីភាព លោកជំទាវ ខៀវ បុរី រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុប​ប្រមាណ​ជាង២រយនាក់។

នៅក្នុងអង្គវេទិកា លោកជំទាវ ខៀវ បុរី បានថ្លែងថា វេទិកានេះ គឺបានលើកកម្ពស់​ការ​ចូល​រួម​របស់​យុវជន​ និងកុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ ការកសាងផែនការ និងបាន​ចែក​រំលែក​នូវ​វឌ្ឍនភាព បញ្ហាប្រឈម និងដោះស្រាយបញ្ហាផ្សេងៗ ដែលកុមារកំពុងជួបប្រទះ ដូចជាអំពើ​ហិង្សា​លើ​កុមារ គឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។

លោក​ជំទាវ​បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ”កុមារជាទំ ពាំងស្នងឫស្សី” និង "កុមារ​ជា សសរទ្រូង សម្រាប់ប្រទេសជាតិ” និងបានចាត់ទុកអំពើហិង្សាលើកុមារ ជាការងារ​អាទិភាព​មួយ​ដែលគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិល​ត្រូវ​ចូល​រួម​អនុវត្ត​ក្នុង​ការ​ទប់​ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះ​បាន​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សុខុមាលភាពកុមារផងដែរ។

យុវជនតំណាងឲ្យកុមារ បានប្រាប់BTVថា តាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់​ហិង្សា​លើ​រាង្គ​កាយ​កុមារ​នៅ​ក្នុងគ្រួសារ និងសាលារៀន ដោយឪពុកម្តាយ​មួយ​ចំនួន​នៅ​តែ​ប្រៀន​ប្រដៅ​កូន​ដោយ​ការ​វាយដំ និងគ្រួមួយចំនួននៅតែប្រើហិង្សាក្នុងការអប់រំសិស្ស ជាពិសេសតំបន់​ដាច់​ស្រយាល ​ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកនៅពេលអនាគត។ ក្នុងន័យនេះ យុវជន​តំណាង​ឲ្យ​កុមារ បានទទូចដល់អាណាព្យាលបាល គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សលើកុមារគ្រប់រូបភាព។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល​នយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងពង្រឹងយន្តការ​កិច្ច​ការពារ​កុមារប្រទាក់ក្រឡា ជាពហុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ និ​ង​ឆ្លើយ​តប​គ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ និងការធ្វើចំណាក​ស្រុក​របស់​កុមារ​ទៅ​ជាមួយ​អាណាព្យាបាល។ យ៉ាងណាក្តី ដើម្បីផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ទាំង​អស់​នេះ ទទួលបានជោគជ័យ ល្គឹកណាមានការចូលរួមពីអាណាព្យាបាល និងស្ថាប័ន​ពាក់​ព័ន្ធ​នានា៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm